រុស្ស៊ីបាត់បង់«ដាវទិព»ដែលអាចគម្រាមកំហែងលោកខាងលិចបាន

ចែករំលែក៖

ថាមពលធ្លាប់បានចាត់ទុកជា«ដាវទិព»ជួយរុស្ស៊ីអាចគម្រាមកំហែងលោកខាងលិចបាន ហើយ​អាចធ្វើឲ្យលោកខាងលិចទុកមុខឲ្យមិនហ៊ានតតាំងនោះឡើយ។​ប៉ុន្តែក្នុងពេលដែល​តម្លៃប្រេងបន្តធ្លាក់ចុះអត់ឈប់ឈរ​ធ្វើឲ្យឥទ្ធិពលរបស់រុស្ស៊ីក៏ត្រូវធ្លាក់ចុះ​ហើយគោល​នយោ​បាយបំពង់បង្ហូរឧស្មានក៏ត្រូវថយចុះផងដែរ ។

gas

ជាច្រើនឆ្នាំកន្លងមក ការដែលរុស្ស៊ី​កាត់បន្ថយការនាំចេញថាមពលលក់ទៅឲ្យអឺរ៉ុបក្នុងពេល​ដែលមានភាពតានតឹងជាមួយលោកខាងលិច​ ធ្វើឲ្យលោកខាងលិចពិសេសគឺអឺរ៉ុប​ដេក​មិន​លក់បកមិនល្ហើយក្នុងពេលរដូវរងាមកដល់​ពលរដ្ឋត្រូវការឧស្ម័នហ្គាសជាចាំបាច់សម្រាប់ដុត​កម្តៅ ។

ប៉ុន្តែនៅពេលនេះតម្លៃប្រេង​ថាមពលធ្លាក់ចុះ ធ្វើឲ្យប្រសិទ្ធិភាពនៃថាមពលប្រេងរបស់រុស្សីក៏​ធ្លាក់ចុះដែរ។ សូម្បីតែក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី«​Gazprom»ដែលរងការរិះគន់ថា​ធ្វើការ​តាម​តែបញ្ចារបស់វិមាន​Kremlin«វិមានប្រធានាធិបតីរុស្ស៊ី»ក៏ត្រូវប្រឈមនិងបញ្ហាជា​ច្រើន។​លិខិត​បញ្ចាទិញឧស្ម័នធម្មជាតិក៏ធ្លាក់ចុះជាបន្តបន្ទាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តចាប់តាំងពី​អតីតសហភាពស៊ូវៀតដួលរលំ ។

នៅពេលនេះប្រទេសដែលតែងតែអាស្រ័យទៅលើការផ្គត់ផ្គងថាមពលពីក្រុមហ៊ុនរុស្ស៊ី ក៏មាន​ជម្រើសថ្មីសម្រាប់ខ្លួនឯង ។ នៅខែក្រោយនេះក្រុមហ៊ុន​Gazprom ត្រូវតែសម្រេចថាធ្វើបែប​ណា​ដើម្បីប្រឆាំងនឹងពាក្យបន្តឹងប្រឆាំងសិទ្ធផ្តាច់មុខរបស់អឺរ៉ុប ដើម្បីរារាំងទំនិញរបស់រុស្ស៊ី​ចរាចរណ៍នៅក្នុងតំបន់អឺរ៉ុប ។

ការធ្លាក់ចុះរបស់ក្រុមហ៊ុន​Gazprom ជាឧកាសសម្រាប់លោកខាងលិចរារាំងរុស្ស៊ីជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​ប្រទេសអ៊ុយក្រែន ដោយមិនខ្លាចរុស្ស៊ីគម្រាមកំហែងកាត់បន្ថយថាមពលឧស្ម័ន​​ហ្គាសឡើយ។ ក្រៅពីនេះ​ការកើតចេញនៅកិច្ចព្រមព្រៀងបរមាណូរបស់អឺរ៉ង​អាចជួយឲ្យអឺរ៉ុប​មានប្រភពផ្គត់ផ្គងថ្មីជំនួសវិញ។ ទាំងនោះហើយធ្វើឲ្យរុស្ស៊ីត្រូវបាត់បង់អតិថជនជា​ច្រើននៅ​អឺរ៉ុប។ដូចឆ្នេះ«ដាវទិពរុស្ស៊ីមិនអាចគម្រាមកំហែងអឺរ៉ុបបានដូចកាលពីមុនឡើយ ។

អ្នកឯកទេសវិភាគលោក​Mikhail Krutikhin មកពីក្រុមហ៊ុនព្រឹក្សា​RusEnergy មានទីតាំងនៅទី​ក្រុងមូស្កូបញ្ចាក់ថា​«Gazprom ពេលនេះកំពុងស្ថិតនៅក្នុងតំណាក់កាលមិននឹងនរ ដោយសារ​តែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះយ៉ាងខ្លាំង» ។

កន្លងមកក្រុមហ៊ុនGazprom ធ្លាប់បានចាត់ទុកថាជាក្រុមហ៊ុននាំថាមពលប្រេងឧស្ម័នធំបំផុត​នៅ​​លើ​ពិ​ភពលោក។ កាលពីឆ្នាំ​២០០៨អគ្គនាយកក្រុមហ៊ុននេះធ្លាប់បានប្រកាសថា​នៅពាក់​កណ្តាលទស្សវត្តន៍នេះ គឺនៅឆ្នាំ​២០១៥ ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងរហូតដល់​ទៅ​១០០០ពាន់លានដុល្លារ ។

កាលពីសម័យសហភាពស៊ូវៀត អឺរ៉ុបបានទិញភាគច្រើនឧស្ម័នធម្មជាតិពីប្រទេសជិតខាង​សម្បូរ​ទៅដោយថាមពលប្រេង​ហ្គាស រហូតដល់ទៅប្រទេសលោកខាងកើតទៀតផង​។នៅ​ពេលស៊ូវៀតដួលរលំអឺរ៉ុបខាងកើតនៅតែបន្តអាស្រ័យទាំងស្រុងទៅលើការផ្គត់ផ្គងពីរុស្ស៊ី។ បណ្តាប្រទេសនៅតំបន់​Balkan ដូចជាហុគ្រីនិងប្រទេសបាលទិច ជាប្រទេសអាស្រ័យទាំង​ស្រុង​ទៅលើថាមពលរបស់រុស្ស៊ី។មកទល់ពេលនេះរុស្ស៊ីនៅតែបន្តផ្គត់ផ្គងថាមពលហ្គាសរ​ហូតដល់ទៅ​១ភាគ​៣នៃតម្រូវការប្រើប្រាស់នៅអឺរ៉ុប ។

ប៉ុន្តែក្រោយពេលរុស្ស៊ីកាត់បន្ថយការនាំចេញថាមពលនៅឆ្នំា​២០០៦និង​២០០៩ដោយសារតែ​ភាពតានតឹងនយោបាយ អឺរ៉ុបក៏បានចាប់ផ្តើមស្វែងរកប្រភពផ្គត់ផ្គងផ្សេងទៀតមកជំនួស។ជា​ការពិត ក្រុមហ៊ុនGazprom របស់រុស្ស៊ីលក់ថាមពលថ្លៃជាងប្រទេសនានាទាំងអស់។

លោក​Dieter Helm សាស្ត្រាចារ្យនៅសកលវិទ្យាល័យថាមពល​Oxford បានបញ្ចាក់ថា «រុស្ស៊ី​ដាំ​គ្រាប់ពូជណានឹងទទួលបានផ្លែនោះ។រុស្ស៊ីចង់ឲ្យមានស្ថានភាពផ្គត់ផ្គងមិនប្រសើរ​ធ្វើឲ្យ​ប្រ​ទេស​​ជាអតិថជនត្រូវស្វែងរកកន្លែងផ្សេងមកជំនួស មិនអាចទុកឲ្យស្ថានភាពបែបនេះអូស​បន្លាយឡើយ។ក្នុងពេលនេះប្រភពផ្គត់ផ្គងកាន់តែសម្បូរបែប ធ្វើឲ្យអឺរ៉ុបមិនខ្វល់ពីការគម្រាម​កាត់ផ្តាច់ការផ្គត់ផ្គងឧស្ម័នរបស់រុស្ស៊ីឡើយ»។

ក្នុងពេលជាមួយគ្នានេះប្រភពផ្គត់ផ្គងឧស្ម័នធម្មជាតិពីអាមេរិកសម្បូបែបដោយសារតែក្រុមហ៊ុនឧស្សាហ៍កម្មខួងយករ៉ែថ្មសេសសល់កើតឡើងយ៉ាងច្រើន។ សូម្បីតែអ៊ុយក្រែនជាប្រទេសអាស្រ័យទាំងស្រុងទៅនឹងថាមពលរបស់រុស្ស៊ីពេលនេះក៏បានកាត់បន្ថយផងដែរ ក្រោយពេលដែលរដ្ឋាភិបាលទីក្រុង«មូស្កូ»បានសម្រេចដាក់បញ្ចូលតំបន់ស្វា​យ័ត​គ្រីមៀស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សូម្បីតែអាកាសធាតុក៏មិនជួយដល់រុស្ស៊ីនោះដែរ​ កាលពីមុនត្រជាក់ពេលកន្លងមកក៏មិនត្រជាក់ដូចជាឆ្នាំមុនៗ ហើយពលរដ្ឋក៏បាន​កាត់បន្ថយ​ការ​ប្រើប្រាស់ឧស្ម័នដុតកម្តៅនោះដែរ ។

ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបានលើកឡើងការព្យាករណ៍ថា​ការឃួងយកថាមពលរបស់​Gazprom និង​ថយចុះដល់ទៅ​៧​ភាគរយក្នុងឆ្នាំ​នេះគឺជាការធ្លាក់ចុះខ្លំាងបំផុតមិនធ្លាប់មាន​ពីមុនមក​ក្នុង​ប្រ​វត្តិ​​សាស្ត្រ​របស់ក្រុមហ៊ុន។មួយវិញទៀតតម្លៃប្រាក់រុស្ស៊ីក៏បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ​ពាក់កណ្តាល​ប្រើប្រៀបធៀបនឹងប្រាក់ដុល្លារអាមេរិកទាំងនោះហើយធ្វើឲ្យសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន​ហ្គាសរបស់រុស្ស៊ីក៏ត្រូវធ្លាក់ចុះដូចគ្នា។ ទាំងនោះដោយសារតែការដាក់ទណ្ឌកម្មពីប្រទេស​លោក​​ខាងលិចទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ។

ដើម្បិកាត់បន្ថយការអាស្រ័យទាំងស្រុងទៅលើអតិថជននៅតំបន់អឺរ៉ុប ក្រុមហ៊ុនថាមពល​របស់​​រុស្ស៊ីក៏បានបង្វែទិសដៅរក្សាជាមួយប្រទេសលោកខាងកើតវិញម្តង ដោយរុស្ស៊ីបានចុះកិច្ចព្រម​ព្រៀងផ្តល់ឧស្ម័នហ្គាសជាប្រវត្តិសាស្ត្រទៅឲ្យប្រទេសចិនកាលពីឆ្នាំ​២០១៤។ កិច្ចព្រមព្រៀងនោះនឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបមានលទ្ធិផល។ ទម្រាប់តែការសាង​សង់បំពង់បង្ហូឧស្ម័នទៅកាន់ប្រទេសចិនរួម សេដ្ឋកិច្ចចិនក៏អាចធ្លាក់ចុះ​ពេលនោះចិន​ក៏កាត់​បន្ថយការនាំចូលពីរុស្ស៊ីផងដែរ ។

ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះរុស្ស៊ីនៅតែបន្តប្រឈមមុខតានតឹងខាងសេដ្ឋកិច្ច​ដោយសារតែ​ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបនិងអាមេរិក។អ្វីដែលជាផលលំបាក់របស់រុស្សីនាពេលនេះគឺអឺរ៉ុប​មិនត្រូវការថាមពលពីរុស្ស៊ីនោះឡើយ​ ក្រោយកិច្ចព្រមព្រៀងបរមាណូជាមួយអឺរ៉ង ថាមពល​អឺរ៉ងនឹងហូចូលអឺរ៉ុបជំនួសរុស្ស៊ីវិញ។ អឺរ៉ងគឺជាប្រទេសមានថាមពលហ្គាលឈរលំដាប់ទីពីរ​បន្ទាប់ពីរុស្ស៊ីហើយអឺរ៉ងមានថាមពលគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យអឺរ៉ុបក្នុងតម្លៃថោក​ជាងប្រ​ទេស​​រុស្ស៊ីទៅទៀត ៕

gas2

rusia-pune-conditii-republicii-moldova-gaze-ieftine-in-schimbul-renuntarii-la-cooperarea-cu-ue

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print