ខេត្តរតនគិរី ៖ អ្នកទោស២នាក់បានហែកគុករត់ កាលពីវេលាម៉ោងប្រមាណ៣នាទីរសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧នេះ។ តាមរបាយការណ៍ពីមន្ត្រីពន្ធនាគារខេត្តបានជូនដំណឹងដល់ អធិការក្រុង ស្រុក និង ការិយាល័យជំនាញ ថា មានអ្នកទោសហែកគុក រត់ចេញចំនួន២ នាក់ ៖ ទី១- ឈ្មោះ រាជ សុភ័ក្រ ពាក់ព័ន្ឋករណីពីបទ លួច , ទី២- ឈ្មោះ ជា ប៊ុនថេង ពាក់ព័ន្ឋករណី គ្រឿងញៀន។
របាយការណ៍បានបន្តថា សូមជួយពិនិត្យនិងតាមដានបើបានឃើញត្រូវឃាត់ខ្លួនជាបន្ទាន់ ហើយរាយការណ៍មកផែនព្រហ្មទណ្ឌភ្លាម។ ជុំវិញបញ្ហាខាងលើនេះ លោក ទិន សុវណ្ណនី ប្រធានពន្ធធានាគាភ្នំស្វាយ អ្នកកាសែត មិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី១៦ ខែមិនានេះដោយចុចទូរស័ព្ទចូលមិនមានអ្នកទទួល។
គេឆ្ងល់ថា តើអ្នកទោសរួចដោយវិធីណា តើពន្ធនាគារភ្នំស្វាយ មានមន្ត្រីយាមការពារដែរឬទេ បើពុំមានទេ គួរស្នើទៅក្រសួងមហាផ្ទៃ សុំនគរបាលសំរាប់ យាមការពារអ្នកទោស នៅពន្ធនាគារនេះតែម្តងទៅ ។ អ្នកទោសជាមនុស្ស មិនមែនដូចគ្រឿងញៀន ដែលអាចលាក់មើលមិនឃើញនោះឯណា តើសមហេតុផលដែរឬទេ ដែលមានរបាយការណ៍ថា មានអ្នកទោសរួចចេញពីគុកបែបនេះ។
ក្រសួងមហាផ្ទៃ គួរពិនិត្យនិងវាយតម្លៃ អោយច្បាស់លាស់ ជុំវិញទីតាំងពន្ធនាគារភ្នំស្វាយ ក្នុងខេត្តរតនគិរីនេះ ថាតើហេតុអ្វីបានជាអ្នកទោស ចេះតែរួចចេញពីគុក ញយដងបែបនេះ ៕












