សមត្ថកិច្ចស្រុកឯកភ្នំឃាត់ខ្លួនបុរស៦នាក់ពី បទនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទឆក់ត្រី ដោយ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ត្រូវបាននាំ មកសួរនាំ នៅអធិការដ្ឋានស្រុកឯកភ្នំ ដោយមានវត្តមានលោក ឡុង សុភឺន អភិបាល ស្រុកឯកភ្នំ និងដឹកនាំកម្លាំងមន្ត្រីជំនាញ រដ្ឋបាលជលផលរួមនិងកំលាំងកងរាជអាវុធហត្ថស្រុកកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកព្រមទាំងកម្លាំងសឹករងស្រុក បានចុះ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់រួមនិងឧបករណ៍ប្រើប្រាស់ឆក់ត្រីមួយចំនួន ។

លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំបានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីបទល្មើសនេសាទឆក់ត្រីខុសច្បាប់ខាងលើនេះបាន ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចំនុចបឹងក្រសារ ស្ថិតក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថាក្នុងកិច្ចប្រតិបត្តិការខាងលើនេះ គឺជាបទល្មើសជាក់ស្តែងមន្ត្រីជំនាញទាំងអស់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលកំពុងធ្វើសកម្មភាពឆក់ រួមមាន៖

ទី១- ឈ្មោះ ណែម ណាន ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរ នេសាទ ,ទី២. ឈ្មោះ យី រិទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នេសាទ ,ទី៣- ឈ្មោះ រ៉េត ណាន់ ភេទ ប្រុស អាយុ៣៧ឆ្នាំមុខរបរ នេសាទ ,ទី៤- ឈ្មោះ ពោ ផា អាយុ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនេសាទ ,ទី៥- ឈ្មោះ ពេជ្រ ញ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ នេសាទ ,ទី៦- ឈ្មោះ ហម ហ៊ត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរនេសាទទាំង៦នាក់ រស់នៅ ភូមិអូកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត បាត់ដំបង ។

សម្ភារដកហូត រួមមានអាគុយ៧គ្រឿង អាំងវិចទ័រ៦គ្រឿងដងឆក់៦គូរជនសង្ស័យខាងលើក្រោយពីឃាត់ត្រូវបានលោក ឡុង សុភឺនអភិបាលស្រុក ធ្វើការអប់រំឲ្យត្រឡប់ទៅទីលំនៅវិញ រីឯឧបករណ៍ប្រើប្រាស់ក្នុងករណីបទល្មើសឆក់ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ហើយក៏អាចយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬលក់ដើម្បីយកលុយគ្រាន់ចាយក៍ល្អ ៕ ហេង នរិន្រ្ទ

...

bb-1 (2) bb-1 (3) bb-1 (4) bb-1 (5) bb-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print