បទល្មើសនេសាទកើតមានច្រើននៅស្រុកកណ្ដៀង តែលោក ឡាយ វិសិដ្ឋ និយាយថាធម្មតាទេពលរដ្ឋលើទឹកតែសន្យាចុះបង្រ្កាបឲ្យបានមួយអាទិត្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំ រាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឲ្យដឹងថា ទោះបីកម្លាំងអន្តរក្រសួងកំពុងបើកយុទ្ធនាការ និងបង្រ្កាបបទល្មើស នេសាទយ៉ាងក្តៅគរគុកក្តី គេនៅតែសង្កេត ឃើញបទល្មើសនេសាទ ដោយប្រើប្រាស់ ឧបករណ៍ប្រភេទរួមផ្សំ(បឬរ៉ាវ) នៅតែកើតមានច្រើនក្នុងទឹកដីភូមិសាស្រ្តស្រុក កណ្ដៀង ។ ប៉ុន្តែលោក ឡាយ វិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសន្យា បង្រ្កាបឲ្យបានមួយអាទិត្យ ។

ពលរដ្ឋបន្តថាបទល្មើសកំពុងកើតមានសព្វថ្ងៃនេះ គេសង្កេតឃើញកើតមានច្រើន នៅចំណុចក្រឡុកសងក្រង ចែងអតីត (ឡូត៍នេសាទលេខ៧) ព្រំប្រទល់ស្រុក ក្រគរ និងស្រុកកណ្ដៀង ជ្រោយវែងកោះ ក្អែក មុខភូមិចារុះ ស្ថិតក្នុងភូមិកោះ ក្អែក និងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តទៀតថាបទល្មើសខាងលើនេះ មិនមែនទើបនឹងកើតមានទេ បើទោះខណៈនេះកំពុងបើកយុទ្ធនាការបង្ក្រាបពីអន្តរក្រសួង ហើយបទល្មើសនេសាទនេះ បានកើតមានជាយូយាមកហើយនិយាយ រួមទឹកទន្លេឡើងទៅដល់កន្លែងណាបទ ល្មើសប្រភេទនេះកើតមានដល់កន្លែងនោះ ហើយទឹកទន្លេស្រកមកដល់កន្លែងណា បទល្មើសក៍កើតមានមកដល់កន្លែងនេះទៀត បទល្មើសទាំងប៉ុន្មានចំណុចខាង លើត្រូវគេសង្ស័យជនប្រព្រឹត្តបទល្មើសជាប់ខ្សែហរអ្នកមានអំណាចឬជាប់ខ្សែស្រឡាយជាមួយមន្រ្តីជំនាញ ខណៈដែលគេសង្កេតឃើញនៅគ្រាកម្លាំងអន្តរក្រសួងកំពុងបើក យុទ្ធនាការបង្រ្កាប ស្ទើរគ្រប់តំបន់ ពិសេស នៅស្រុកបាកាន និងស្រុកក្រគរច្រើនលើក ច្រើនសារស្ទើររាបមិនអស់ ។

ដោយឡែកបទល្មើសប្រភេទខាងលើនៅស្រុកកណ្ដៀងមួយនេះ មានសេចក្តីសុខគ្មានការបង្រ្កាបយ៉ាងច្រើនមានគេទូរស័ព្ទប្រាប់ឲ្យស្រាយឬកាត់ចំណងពន្លេចទឹកប៉ុណោះ ៕   ប៉ឹម ពិន

...

IMG-20170317-WA0040-600x450 IMG-20170317-WA0041-600x450 IMG-20170317-WA0034-600x450 IMG-20170317-WA0035-600x450 IMG-20170317-WA0036-600x450 IMG-20170317-WA0037-600x450 IMG-20170317-WA0038-600x450 IMG-20170317-WA0039-600x449

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print