ខេត្តព្រះវិហារ ៖ ពលរដ្ឋខ្មែរ៤នាក់ត្រូវអាជ្ញាធរថៃដោះលែង បន្ទាប់ពីពួកគេបានលួចចូលទៅកាប់ឈើគ្រញូង ហើយត្រូវមានទោសជាប់គុកនៅខេត្តអ៊ូប៊ុនប្រទេសថៃ ។ ការដោះលែងប្រព្រឹត្តនៅច្រកអានសេះ កាលពីវេលា ម៉ោង១និង១៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។
មន្រ្តីសមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៤នាក់មាន ១-ឈ្មោះ ង៉ែត ភេន ភេទប្រុស អាយុ៣០ឆ្នាំ ,ទី២-ឈ្មោះ សុខ ខឿន ភេទប្រុស អាយុ៤០ឆ្នាំ ។ ទាំងពីរនាក់ខាងលើនេះ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត , ទី៣-ឈ្មោះ ភ្លឺន កេត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបុសស្បូវ ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងទី៤-ឈ្មោះ ហ៊ុន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងស្រង៉ែ ឃុំបឹងខ្នា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថា ពួកគេទាំង៤នាក់ខាងលើ ត្រូវភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិសាស្រ្ត ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ពីបទលួចចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ៕ ជាយក្រុង










