ការបោះឆ្នោតប្រទេសនៅក្នុងតំបន់អឺរ៉ុបមានសារៈសំខាន់យ៉ាងខ្លាំង ដែលអាចកំណត់ជោគវាសនាអឺរ៉ុបបាន។ នៅពេលដែលក្រុម គាំទ្រអឺរ៉ុបឈ្នះឆ្នោតគឺជារឿងដ៏ប្រសើ ហើយបើក្រុមប្រឆាំងអឺរ៉ុបចាញ់ឆ្នោតគឺជារឿង គួរឲ្យបារម្ភដោយសារបេក្ខភាពប្រឆាំងអឺរ៉ុបអាចជម្រុញឲ្យមានការបោះឆ្នោតចាកចេញពីអឺរ៉ុប ដូចជាអង់គ្លេស។
នៅពេលដែលចរន្តជាតិនិយមស្អប់ខ្ពើមអឺរ៉ុប អន្តរប្រវេសន៍ស្ទុះឡើងខ្លាំងគ្រប់ទិសទីមិនថា នៅហូឡង់, បារាំង ឬអាល្លឺម៉ង់ ធ្វើឲ្យការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងតំបន់អឺរ៉ុបបានក្លាយជាចំណុចចាប់អារម្ភបំផុតសម្រាប់សារព័ត៌មាននៅជុំវិញពិភពលោក។
បក្សស្តាំនិយមជ្រុលដើម្បីសេរីភាពរបស់លោក Geert Wilders កំពុងប្រដេញកែងបក្សសេរីប្រជាជន និងប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រី (នៅក្នុងចំណោមបក្សតូចធំមធ្យមទាំង២៨ចូលប្រកួតដណ្តើមអាសនៈ១៥០នៅក្នុងសភា)។ បក្សកាន់អំណាចនៅតែមានការគាំទ្រច្រើនមែន តែអាចទទួលបានអាសនៈនៅក្នុងសភាប្រមាណពី២៤ទៅ២៨ប៉ុណ្ណោះ ក្នុងចំណោមអាសនៈសរុប១៥០កៅអីបើប្រៀបទៅនឹង៤០អាសនៈក្នុងសភាផុតអាណត្តិ។ គណបក្សនេះទំនងជាត្រូវសហការជាមួយបក្សនយោបាយផ្សេងៗទៀតដើម្បីបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាសម្រាប់បង្កើតរដ្ឋាភិបាលចម្រុះ។
ផ្ទុយទៅវិញ បក្សដើម្បីសេរីភាពរបស់លោក Geert Wilders ដែលជាបក្សស្តាំនិយមជ្រុលប្រឆាំងអ៊ីស្លាម ប្រឆាំងអឺរ៉ុប និងអន្តោប្រវេសន៍ បាននាំមុខរហូតតាំងជាច្រើនខែមកហើយ នៅក្នុងការស្ទង់មតិ ! មុននឹងធ្លាក់មកលំដាប់ទី២ ឬក៏អាចធ្លាក់ដល់ទៅ៥ បើតាមគំនូសសន្ទទស្សន៍ចុងក្រោយ តែយ៉ាងណាក៏ដោយក៏គណបក្សនេះនៅតែសង្ឃឹមថាបានទទួលការគាំទ្រច្រើនខ្លាំងនៅក្នុងការបោះឆ្នោតនៅថ្ងៃនេះ។ ក្នុងប្រព័ន្ធសមមាត្រដូចនៅហូឡង់ ការឡើងចុះសំឡេងអាចធ្វើឱ្យទម្ងន់នៃបង្កើតរដ្ឋាភិបាលផ្កាប់ផ្ញារបានយ៉ាងស្រួល៕ សាធី











