ស្រ្តីវ័យចំណាស់ម្នាក់ធ្លាក់ពីលេីផ្ទះជាន់ទី៣ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានធ្លាក់ពីលេីផ្ទះជាន់ទី៣ រងរបួសធ្ងន់នឹងបាក់ដៃខាងឆ្វេង  ត្រូវបានគេបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ ១៣៦ ផ្លូវ លេខ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភព ព័ត៌មាន ពី ឪពុករបស់ស្ត្រីរងគ្រោះខាងលើបានរាប់រៀបប្រាប់សមត្ថកិច្ចមូលដ្នានឲ្យ ដឹង ថា កូនស្រីគាត់មានជំងឺជាប់នៅខ្លួន គឺជំងឺសរសៃប្រសាទ ហេីយគាត់បានប្រាប់បន្ថែមទៀតថា នៅមុនពេលកេីតហេតុកូនគាត់បានឡេីងទៅខាងលេីផ្ទះជាន់ទី៣ មិនដឹងជាធ្វេីអ្វីនោះទេ តែមួយសន្ទុះក្រោយមក ស្រាប់តែធ្លាក់ពីលេីផ្ទះមកតែម្ដង បណ្ដាលអោយរងរបួសធ្ងន់នឹងបាក់ដៃខាងឆ្វេងផងដែល
ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្តទាន់បញ្ចូនទៅមន្ទីពេទ្យភ្លាមៗផងដែល៕

...

IMG_2223 IMG_2224 IMG_2225 IMG_2226

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print