ភ្នំពេញ៖ យុវជន៣នាក់ភ័យពេក ក៏ជ្រុលចង្កូតម៉ូតូទៅបុកដើមឈើមួយដើម បណ្តាលអោយយុវជនម្នាក់ដួលបោកក្បាលស្លាប់និង២នាក់ទៀតរបួសធ្ងន់ខណះដែលពួកគេជិះមូ៉តូរត់គេចពីក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ៤ គ្រឿងបានដេញវាយនិងប្រដាប់ដោយដាវសាំម៉ូរៃគ្រប់ដៃ បានជិះម៉ូតូដេញតាមកាប់ ដោយមិនដឹងមូលហេតុ ។
បង្កឲ្យមានកាលភ្ញាលនៅវេលាម៉ោងកាលពីវេលាម៉ោង១២នឹង៣០ យប់ឈានចូលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០៧ ចំណុចកើតហេតុតាមបណ្ដោយផ្លូវ ម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមប្រភពពត័មានពីយុវជនម្នាក់ដែលជាមិត្តភ័ក្ររបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតពួកខ្លួនបានជិះចេញពីផ្ទះហើយជិះដើរលេងនៅកោះពេជ្រ ដោយមានគ្នា៩នាក់ បានជិះម៉ូតូ៤គ្រឿង ធ្វើដំណើរម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចស្តុបកាវដាយ ក៏បានជួប ក្រុមក្មេងមួយក្រុមទៀត ដោយពួកគេមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃគ្រប់ដៃ បានជិះម៉ូតូដេញតាមកាប់ អត់ដឹងថាមានរឿងអីផង ភ្លាមៗនោះពួកខ្លួននិងមិត្តភ័ក្រភ័យពេក ក៏ជិះម៉ូតូរត់គេ ព្រោះខ្លាចក្រុមខាងលើនោះ ដេញកាប់មកលើពួកខ្លួនស្រាប់តែជនរងគ្រោះខាងលើឈ្មោះ អុក ដែលជិះម៉ូតូនិចមួយគ្រឿងពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-4928 ដោយឌុបគ្នា២នាក់ទៀត បានបន្ថែមល្បឿនគេចខ្លួន ខណះមកដល់ចំណុចកើតហេតុខាងលើសង្ស័យជនរងគ្រោះភ័យពេលក៏ជ្រុលចង្កូតទៅបុកដើមឈើមួយដើមនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយ យុវជនដែលកាន់ចង្កួចមូ៉តូបានហោះផ្លោងបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបនតទាន់ដឹកយកសង្រ្គោះ ផងដែរ ភ្លាមៗនោះក្រុមស្ទាវបង្កនោះ ក៏បានជិះម៉ូតូគេចបាត់សម្រោលតែមង្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបចុះមកដល់កន្លែងហេតុ និងព្យាយាមទំនាក់ទំនងក្រុមគ្រួសាអោយមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកម៉ូតូរបស់ជនរងគ្រោះក៏ត្រូវសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនរបស់ជនរងគ្រោះមកទទួលយក៕











