ប្រទេសថៃ៖ ទីក្រុងបាងកកជាទីក្រុងដ៏ល្បីល្បាញ មួយក្នុងចំណោមទីក្រុងទំនើបៗក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ អ្នកទេសចរណ៍បរ ទេសរាប់សែននាក់ទៅទស្សនានៅទីនោះជារៀងរាល់ឆ្នាំ។ ប៉ុន្ដែភាពល្បីល្បញ របស់ទីក្រុងបាងកកត្រូវថយចុះបន្ដិច ម្ដងៗដោយសារតែការវាយប្រហារគ្រាប់ បែកសំដៅទៅលើអ្នកទេសចរបរទេស ក្រៅស្រុកក៏ដូចជាអ្នកទេសចរក្នុងស្រុក ។
ការវាយប្រហារគ្រាប់បែកនៅព្រះ វិហារហិណ្ឌូអ៊ីរ៉ាវ៉ាកណ្ដាលក្រុងបាងកក កាលពីយប់ថ្ងៃទី១៧ ខែសីហា ធ្វើឱ្យសន្ដិ សុខសណ្ដាប់ធ្នាក់នៅក្នុងប្រទេសថៃត្រូវបាត់បង់សាជាថ្មីក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលយោធា ។
ខាងក្រោមនេះជាការវាយប្រហារ គ្រាប់បែកនៅក្នុងក្រុងបាងកកគិតចាប់តាំងពីឆ្នាំ២០១០មកទល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៥ ៖
- ឆ្នាំ២០១០ នៅខែមេសា គ្រាប់ បែក៥គ្រាប់បានផ្ទុះឡើងនៅកណ្ដាលក្រុង បាងកកសំដៅទៅលើក្បួនបាតុកររាប់ សែននាក់ដែលគាំទ្ររដ្ឋាភិបាលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់រងរបួសមានទាំងជនបរទេសផងដែរ ។ ការវាយប្រហារគ្រាប់បែកនោះក្រោយ ពេលរដ្ឋាភិបាលថៃមិនអាចបំបែកក្រុមបាតុករអាវក្រហមជំរុញឱ្យមានអំពើ ហិង្សាសម្លាប់មនុស្ស២៥នាក់និងជាង ៨០០នាក់រងរបួស។ ការវាយប្រហារ លើកនោះបានក្លាយជាអំពើហិង្សាស៊ីវិលទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈ ពេល២០ឆ្នាំចុងក្រោយនេះ។
- ឆ្នាំ២០១០ ខែកក្កដា គ្រាប់បែក មួយគ្រាប់បានផ្ទុះឡើងសម្លាប់មនុស្ស ម្នាក់ដែលកំពុងតែអង្គុយនៅក្នុងរថយន្ដ ក្រុងក្នុងក្រុងបាងកក ។
- ឆ្នាំ២០១០ ខែកញ្ញា ទីក្រុងបាងកក ត្រូវដាក់ក្នុងស្ថានភាពអាសន្នក្រោយពេល ដែលមានការវាយប្រហារគ្រាប់បែកជាច្រើនគ្រាប់។ ប៉ូលិស និងទាហានរាប់ ពាន់នាក់ត្រូវបានដាក់ពង្រាយគ្រប់ទិសទីដើម្បីការពារសន្ដិសុខជូនប្រជាជន ។
- ឆ្នាំ២០១០ ខែតុលា មានការវាយ ប្រហារគ្រាប់បែកនៅអគារឃុនដូសម្លាប់ មនុស្ស៤នាក់។ ពេលនោះរដ្ឋាភិបាល បានទម្លាក់កំហុសទៅលើក្រុមអាវក្រហម ប៉ុន្ដែត្រូវក្រុមអាវក្រហមច្រានចោល។
- ឆ្នាំ២០១០ ខែវិច្ឆិកា គ្រាប់បែក មួយគ្រាប់ត្រូវបានជនមិនស្គាល់មុខគប់ចូលក្នុងរថយន្ដសម្លាប់មនុស្សម្នាក់ផង ដែរ ។
- ឆ្នាំ២០១១ ខែមករា ប៉ូលិសថៃបាន ចាប់ខ្លួនបុរស៥នាក់ដែលនាំទៅជាមួយ រំសេវផ្ទុះក្រោយពេលក្រុមចារកម្មផ្ដល់ដំណឹងពីគម្រោងវាយប្រហារគ្រាប់បែកនៅអគារដ្ឋាភិបាលក្នុងក្រុងបាងកក ។
- ឆ្នាំ២០១១ ខែមិថុនា មនុស្ស២នាក់ បានរងរបួសក្រោយមានការផ្ទុះគ្រាប់បែក នៅកណ្ដាលហ្វូងបាតុករអាវលឿងដែលដង្ហែក្បួនក្បែអគារដ្ឋាភិបាល ។
- ឆ្នាំ២០១១ ខែធ្នូ គ្រាប់បែកបង្កៃ មួយគ្រាប់ត្រូវបានប៉ូលិសថៃប្រទះឃើញ ហើយបំផ្លាញចោលនៅក្បែរក្រុមហ៊ុន ឆ្នោតជាតិថៃ ។
- ឆ្នាំ២០១៣ ខែឧសភា គ្រាប់បែក មួយគ្រាប់ដែលបានលាក់ទុកក្នុងធុង សំរាមនៅក្បែរផ្សាទំនើបមានមនុស្ស កុះករបំផុតក្នុងក្រុងបាងកកបានផ្ទុះឡើងបណ្ដាលឱ្យមានមនុស្សរបួស៧នាក់ ។
- នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ បាតុករម្នាក់បានស្លាប់ដោយការវាយ ប្រហារគ្រាប់បែកកណ្ដាលហ្វូងបាតុករ។ពេលនោះរដ្ឋាភិបាលនិងក្រុមបាតុករ បានទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក។ គ្រាប់បែកនោះត្រូវបានជនមិនស្គាល់ មុខគាប់ពីលើអាគាសម្ដៅហ្វូងបាតុករ។
- ក្រោយមួយថ្ងៃគឺថ្ងៃទី១៩ ខែមករា មានការផ្ទុះគ្រាប់បែក២លើកនៅកណ្ដាល ក្បួនបាតុកម្មធ្វើឱ្យបាតុករ២៨នាក់រង របួស។
- ឆ្នាំ២០១៥ ខែកុម្ភៈ មានការវាយ ប្រហារគ្រាប់បែកពីរលើកនៅជិតមជ្ឈមណ្ឌលផ្សាទំនើបនៅក្រុងបាងកកបណ្ដាល ឱ្យបរស់ម្នាក់រងរបួស តែមិនមានអ្នក ស្លាប់ឡើយ ។
- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ការ បំផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ីរ៉ាវ៉ាបានសម្លាប់មនុស្ស២១នាក់ក្នុងនោះមានជនបរទេស៦នាក់។ ការវាយប្រហារលើកចុងក្រោយនេះត្រូវបានគេសន្និដ្ឋានថា ជាការសងសឹកក្រោយពេលដែលថៃបានបណ្ដេញជនជាតិអ៊ុយហ្គ័រជាង១០០នាក់ ត្រឡប់ទៅចិនវិញ ។
តាមការចោទ ប្រកាន់របស់រដ្ឋាភិបាលចិនជនជាតិអ៊ុយហ្គ័រដែលបញ្ចូនទៅពីប្រទេសថៃមាន ចេតនាទៅចូលរួមជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ដូច្នេះការវាយប្រហារនោះអាចជាសកម្ម ភាពសងសឹករបស់ក្រុមអ៊ិុស្លាមបង្កើតរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី