ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១២យប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ នគរបាលមួយក្រុមបានប្រទះឃើញសពស្រ្តីជាជនអនាថាម្នាក់បានដេកស្លាប់នៅលើថ្នាល់ជាតិលេខ៥ត្រង់ចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់សមត្ថកិច្ចបាននិយាយថាស្រ្តីជាជនអនាថាដេកស្លាប់នៅលើថ្នាល់ជាតិលេខ៥នេះទំនងជារថយន្តបុកស្លាប់ទើបបូលីសចរាចរណ៍ដឹកសពយកមកតម្កល់ទុកនៅវត្តស្វាយចាស់ដើម្បីស្វែងរកសាច់ញ្ញាត្តិ។
នគបាលចរាចរណ៍បាននិយាយបន្តទៀតថាភិនភាគនៃសពមានកំពស់ប្រហែល១.៥០ម៉ែត្រ សំបុលខ្មៅស្រអែម ស្លៀកពាក់អាវមានព៌ណខ្មៅលាយក្រហម ខោខូប៊យព៌ណស លាយខ្មៅ ។
នគរបាលធ្វើការពិនិត្យបាននិយាយថាមានស្លាកស្នាមនៅលើក្បាល ដៃនិងដងខ្លួនជាច្រើនទៀត គេពុំដឹងថាសពនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ឬក៍ករណីអំពើឃាតកម្មឬក៍យ៉ាងណានោះទេ។ ចំណែកលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្តវិញបាននិយាយថាលោកមិនទាន់ឲ្យធ្វើការបូជាសពនេះទេព្រោះចាំលោកធ្វើការពិនិត្យសពនេះសិនព្រោះសពនេះមានករណីអាថ៍កំបាំងច្រើនមិនទាន់ដឹងថាករណីឃាតកម្មឬក៍ករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ក្រោយពីបានធ្វើការចុះផ្សាយអំពីសពស្រ្តីអនាថាដេកស្លាប់នៅលើថ្នាល់ជាតិលេខ៥លើសារព៌ត័មានហើយរួចមកបើបងប្អូនណាឃើញសពដូចរៀបរាប់ភិនភាគខាងលើសូមទាក់ទងទៅនគបាលចរាចរណ៍ដើម្បីយកសពទៅបូជាតាមប្រពៃណី ៕
...
ដោយ៖ វណ្ណា