ផែនទីរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ និងខ្ចីពី UN យកមកផ្ទៀងផ្ទាត់ដូចគ្នាបេះបិទ

ចែករំលែក៖

ភ្នំពេញ៖ ពិធីប្រគល់ ទទួល និង ផ្ទៀងផ្ទាត់ផែនទីប្រទេសកម្ពុជាពីអង្គការ សហប្រជាជាតិ (UN) នៅវិមានសន្ដិ ភាពនាវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ ដែលមានការចូលរួម ជាសាក្សីពីថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា តំណាងគណបក្សនយោបាយ អ្នកជំនាញ ការនិងចំពោះមុខអ្នកកាសែតជាតិ អន្ដរ ជាតិគឺបានបង្ហាញច្បាស់ថា ផែនទីដែល រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ សព្វថ្ងៃសម្រាប់បោះបង្គោលព្រំដែនជា មួយប្រទេសវៀតណាមគឺដូចគ្នាបេះបិទទៅនឹងផែនទីដែលUNប្រគល់ជូន ។

eww

ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ពីអង្គការសហប្រជាជាតិមានការអញ្ជើញចូលរួមពីលោក ហោ ណាំហុង ឧប នាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់, លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន, លោក ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្ដិ ការអន្ដរជាតិ, លោក សក់ សេដ្ឋា រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ* និងតំណាង អង្គការសហប្រជាជាតិលោកស្រី Mereani Keleti Vakasisikakala ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងគណបក្សនយោបាយ អ្នកកាសែត ជាតិ អន្ដរជាតិយ៉ាងច្រើនផងដែរ ។

លោក វ៉ា គឹមហុង ប្រធាណគណៈ កម្មាធិការកិច្ចការព្រំដែនបានថ្លែងឱ្យដឹង ថា នេះជាសក្ខីភាពបញ្ជាក់ជូនជនរួម*ជាតិអំពីការពិត និងការទទួលខុសត្រូវ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះមុខប្រទេសជាតិដែលមិនបានយក ផែនទីមិនស្របច្បាប់ណាមកប្រើសម្រាប់ ដោះស្រាយបញ្ហាព្រំដែនឡើយ ។

លោក វ៉ា គឹមហុង បន្ដថា ការ ប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីនាពេល នេះ គឺបានបញ្ជាក់ពីចំណុចត្រឹមត្រូវនៃ ផែនទីដែលខ្ចីមកពីអង្គការសហប្រជាជាតិ និងផែនទីដែលរាជរដ្ឋាភិបាលបានប្រើ ប្រាស់សព្វថ្ងៃមានលក្ខណៈដូចគ្នា ។ ក្នុង នោះ ក៏បញ្ជាក់ពីបញ្ហាខ្សែព្រំដែនរវាង ប្រទេសទាំង២ផងដែរ ។ ម្យ៉ាងទៀតផែន ទីទាំងនេះមានលក្ខណៈ (UTM) គឺមាន កូអរដោនណេត្រឹមត្រូវទៀតផង ។

លោក ហោ ណាំហុង ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិបានមាន ប្រសាសន៍ក្នុងពិធីនេះថា ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ញើនូវសេចក្ដី ថ្លែងអំណរគុណដ៏ស្មោះរបស់រាជរដ្ឋាភិ បាលកម្ពុជាជូនចំពោះលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានអនុញ្ញាតឱ្យកម្ពុជាខ្ចីផែនទី ច្បាប់ដើម (UTM) ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំង ។ កម្ពុជាទទួលស្គាល់ថា អង្គការសហប្រជាជាតិបានខិតខំប្រឹង ប្រែងស្រាវជ្រាវរកទាំងនៅទីស្នាក់ការ កណ្ដាលអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ទាំងនៅការិយាល័យអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវតាម ការណែនាំរបស់លោក បាន គីមូន រួច ហើយ ប៉ុន្ដែមិនបានរកឃើញផែនទីដែល បោះពុម្ពដោយវិទ្យាស្ថានភូមិសាស្ដ្រ ឥណ្ឌូចិន ហើយដែលត្រូវបានជឿថា អតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ បានយកទៅតម្ដល់នៅអង្គការសហប្រជា ជាតិនៅក្នុងឆ្នាំ១៩៦៤ ប៉ុន្ដែបានរកឃើញ ផែនទីUTMខ្នាត ១/១០០.០០០ នៅក្នុង បណ្ណាល័យឌែក ម៉ាស្ក ស្គូល (Dag Mammarskjold Library) នៅអង្គការ សហប្រជាជាតិ ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ទោះ ជាផែនទី UTM ទាំង១៨ផ្ទាំងដែលនឹង ត្រូវប្រគល់នៅពេលនេះ មិនមែនជា ផែនទីដែលស្នើដោយ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងលិខិត ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ផ្ញើជូន លោក បាន គីមូន ដើម្បីស្នើខ្ចីផែនទី បោនខ្នាត ១/១០០.០០០ បោះពុម្ព ដោយវិទ្យាស្ថានភូមិសាស្ដ្រឥណ្ឌូចិន ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់បាន ដឹងគ្រប់ៗគ្នាថា បានយកទៅតម្ដល់ នៅអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ១៩៦៤ ដោយអតីតព្រះវររាជបិតាព្រះ បរមរតនកោដ្ឋ ។ ប៉ុន្ដែផែនទី UTM ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំងនេះ ដែលត្រូវបានតម្ដល់ទុកដោយរាជរដ្ឋា ភិបាលកម្ពុជានៅឆ្នាំ១៩៦៤ នឹងអនុញ្ញាត ឱ្យយើងផ្ទៀងផ្ទាត់ជាមួយផែនទី Bonne ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំងក្នុង ចំណោមផែនទីបោនខ្នាត១/១០០.០០០ ចំនួន២៦ផ្ទាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ច្រើនទសវត្សមកហើយ ហើយដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជានឹងវៀត ណាមសព្វថ្ងៃនេះ ។

លោក ហោ ណាំហុង បានលើកឡើង ថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃ ការផ្ទៀងផ្ទាត់នេះ នឹងធ្វើឱ្យអ្នករាល់គ្នា ជ្រះស្រឡះនៅក្នុងចិត្ដដែលថា ផែនទី បោន ខ្នាត ១/១០០.០០០ បានយកទៅ តម្ដល់នៅអង្គការសហប្រជាជាតិនៅក្នុង ឆ្នាំ១៩៦៤ ដោយអតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងជឿទុកចិត្ដលើ រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាមច្រើនទសវត្ស មកហើយក៏ដូចជាបច្ចុប្បន្នដូចខ្ញុំបាន លើកឡើងពីខាងលើ ។

លោកឧបនាយករដ្ឋមន្ដ្រីបានសម្ដែង នូវការអរគុណជាអនេកប្បការចំពោះ ការប្រគល់ផែនទីទាំងនេះដល់កម្ពុជា និង ជូនពរដល់លោកស្រី Mereani Keleti Vakasisikakala លោក Keiichiro ស្នាក់ នៅកម្ពុជាដោយសប្បាយរីករាយ ។

ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែន ទីពីអង្គការសហប្រជាជាតិនៅវិមាន សន្ដិភាពត្រូវបានបញ្ចប់នាវេលាម៉ោង ១១និង៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៥ ក្នុងនោះ គេសង្កេតឃើញវត្ដ មានរបស់គណបក្សនយោបាយជាច្រើន រួមទាំងអ្នកជំនាញការផងដែរ ហាក់ បង្ហាញពីការទទួលស្គាល់ការពិតពីរាជ រដ្ឋាភិបាលប្រើប្រាស់ផែនទីក្នុងការបោះ បង្គោលព្រំដែនសព្វថ្ងៃជាមួយប្រទេស វៀតណាម គឺមានលក្ខណៈដូចគ្នាបេះបិទ នឹងផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិ* ទាំង១៨ផ្ទាំងមកផ្ទៀងផ្ទាត់នាថ្ងៃនេះ ។

លោក អ៊ូ ចាន់រិទ្ធ អ្នកតំណាងរាស្ដ្រ គណបក្សសង្គ្រោះជាតិដែលបានដឹកនាំ ប្រតិភូបក្សរបស់ខ្លួនមកចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ផែនទី ឆ្លើយតបនឹងសំណួរ អ្នកកាសែតជាតិ អន្ដរជាតិ ដែលសួរថា តើលោកទទួលស្គាល់ផែនទីនេះដែរឬទេថាត្រឹមត្រូ វឬយ៉ាងណា? លោកបញ្ជាក់ ថាពិតជាត្រឹមត្រូវ ។ ដោយឡែកចំពោះ ការលើកឡើងរបស់សមាជិកម្នាក់ពី បញ្ហាផែនទីថាមិនត្រឹមត្រូវមិនមែនជា កំហុសរបស់គណបក្សសង្គ្រោះជាតិទាំងមូលទេ ។

លោកបន្ដថា យើងសូមបញ្ជាក់សារ ជាថ្មីថា គណបក្សសង្គ្រោះជាតិមិនដែល ធ្វើការចោទទៅលើរដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយនោះទេ ប៉ុន្ដែយើងឱ្យ មានការផ្ទៀងផ្ទាត់ដើម្បីឱ្យមានការឯក ភាពជាតិក្នុងការប្រើប្រាស់ផែនទីមួយឱ្យ បានត្រឹមត្រូវសម្រាប់ផលប្រយោជន៍ ប្រទេសជាតិ ។

គួររំលឹកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានចាប់ខ្លួនដោយនគរបាល ខណៈប្រព្រឹត្ដបទល្មើសជាក់ស្ដែងក្នុងបទ ក្លែងឯកសារសាធារណៈ បទប្រើប្រាស់ ឯកសារសាធារណៈក្លែង និងបទញុះញង់ បង្កើតឱ្យមានភាពវឹកវរក្នុងសង្គម ហើយ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ ពន្ធនាគារបណ្ដោះអាសន្ន ។

ដោយឡែក លោក សម រង្ស៊ី, លោក កឹម សុខា ប្រធាន អនុប្រធានគណបក្សសង្គ្រោះ ជាតិត្រូវបានចាកចេញទៅក្រៅប្រទេស និងរងនូវការរិះគន់យ៉ាងខ្លាំងថា មិនមាន ភាពក្លាហានក្នុងការចូលរួមដើម្បីផ្ទៀង ផ្ទាត់ផែនទីដែលគណបក្សមួយនេះតែង តែចង់បានអំពីផែនទីពិតប្រាកដ ចុះបើ ពិតប្រាកដហើយ តើមានអ្នកណាខ្លះទៀត ដែលអ្នករួមគំនិតឬផ្ដើមគំនិតឱ្យលោក ហុង សុខហួរ ក្លែងសន្ធិសញ្ញា? ពីព្រោះ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដែល មានវត្ដមានមកចូលរួមប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី បានទទួលស្គាល់ថា ផែនទីនេះពិតប្រាកដ ហើយការនិយាយ ចោទមកលើរដ្ឋាភិបាលគឺជារឿងបុគ្គល មិនមែនជាគណបក្សទាំងមូលទេ ៕

hussds

esr

4eer

dref

11780665_886997911355270_1450680583_n

11920420_886997898021938_333730388_n

11912964_886997854688609_43035221_n

11911901_886997908021937_1657944802_n

11911901_886997868021941_1232362736_n

11911404_886997858021942_797107905_n

11903602_886997864688608_1546545193_n

11881027_886997901355271_192828970_n

11880774_886997861355275_2121563296_n

11873955_886997904688604_1060180889_n

11930708_886997891355272_1021100431_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print