ខេត្តស្ទឹងត្រែង ៖ បុរសវ័យជាងពាក់កណ្តាលម្នាក់ ត្រូវបាននគរបាលស្រុកសៀមប៉ាងឃាត់ខ្លួនរួមនឹងវត្ថុតាងនូវសារធាតុញៀនប្រភេទ Wyចំនួន67គ្រាប់ នៅចំណុចភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង វេលាម៉ោង01.55នាទីថ្ងៃទី20ខែមិនាឆ្នាំ2017 ។
ជុំវិញរឿងនេះលោកជឹម អេន អធិការស្រុកសៀមប៉ាងបានឲ្យដឹងកាលពីរថ្ងៃទី២១ ខែមិនានេះថា ករណីចុះបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យនឹងដកហូតនូវសារធាតុញៀនប្រភេទ(WY)ចំនួន67គ្រាប់ ពណ៌ក្រហមខាងលើនោះ រួមនឹងសំភារៈប្រើប្រាស់មួយចំនួន គឺដោយមានកម្លាំងសហការរបស់ប៉ុស្តិនឹងអធិការរង លោកសៀន សុខុមដឹកនាំផ្ទាល់ផងដែរ ហើយជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ ផយ ខាំមួន ភេទប្រុសអាយុ47ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបធ្វើស្រែ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ចូនខ្លួនទៅស្នងការនគបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕
ដោយ ៖មាស សុផាត