ល្បែងភ្នាល់បាញ់កាំជ្រួចជនជាតិថៃ នៅលើទឹកដីស្រុកអន្លង់វែង ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ ល្បែងស៊ីសងភ្នាល់បាញ់កាំជ្រូចជនជាតិថៃបានកើតឡើងសាជាថ្មី នៅលើទឹកដីស្រុកអន្លង់វែង ខេត្តឧត្តមានជ័យក្រោយពីត្រូវបានជំទាវបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានបញ្ជាអោយបិទជាស្ថាពរ ក្រោមសំណូមពររបស់ពលរដ្ឋនៅស្រុកអន្លង់វែងរាប់ពាន់នាក់។

ដោយមានការអូសទាញនិងរត់ការច្បាប់ដោយក្រុមហ៊ុនសាម៉នខេមរៈអភិវឌ្ឍន៍ បានចាប់ដំណើការនៅរាងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុង ខែមិនាឆ្នាំ2017 រហូតមកដែលមានទីតាំងនៅក្នុងភូមិអូថ្មឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តមានជ័យ ។

ល្បែងបាញ់កាំជ្រូច ជាល្បែងស៊ីសងរបស់ជនជាតិថៃពីបុរាណ ដែលប្រជាជាតិខ្មែរមិនដែលធ្លាប់ស្គាល់ និងឃើញ ។ ល្បែងប្រភេទនេះត្រូវបានអ្នកជំនាញនិងអាជ្ញាធរ័ថៃបានរកឃើញថា មានផល់ប៉ះពល់យ៉ាងធ្ងន់ធ្ងរទៅដល់ពលរដ្ឋនៅក្នុងតំបន់និងសង្គមជាតិ ពីព្រោះជាល្បែងស៊ីសងភ្នាល់ចាក់ប្រាក់រាប់លានបាត និងផ្សែងបង្កផលប៉ះពលផ្នែកសុខភាព រីឯគ្រាប់របស់វាធ្លាក់មកក្រោមវិញក៍បានបង្កហានិភ័យយ៉ាងខ្លាំងផងដែរ ។ ចំការដំណាំផ្សេងៗ និងផ្ទះពលរដ្ឋអាចឆេះនិងបង្ករការខូចខាត។

ហានិភ័យទាំងអស់ខាងលើនេះហើយ ទើបធ្វើអោយអាជ្ញាធរថៃហាមមិនអោយល្បែងមួយនេះកើតនៅលើទឹកដីរបស់គេ ទើបមេល្បែងក្រុមរបស់ថៃបានចំណាយប្រាក់រាប់លានបាតដល់ក្រុមហ៊ុនសាម៉នខេមរៈអភិវឌ្ឍន៍ ដើម្បីរត់ការយកទីតាំងទឹកដីខ្មែរធ្វើជាឈ្នាន់ប្រព្រឹត្តល្បែងមួយនេះ ដោយមិនខ្វល់ពីហានិភ័យ ។

ទោះជាប្រជាជននៅស្រុកអន្លង់វែងអំពាវនាវដល់ជំទាវបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អោយបិទកន្លងមកយ៉ាងក៏ដោយ ក៏អាជ្ញាធរ និងក្រុមហ៊ុនមិនខ្វល់ដែរ ដោយគេសំអាងទៅលើច្បាប់។

ជុំវិញករណីខាងលើ ភ្នាក់ងារយកព័ត៌មាន នគរដ្រេហ្គន មិនអាចស្វែងរកការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីភាគីក្រុមហ៊ុនបានឡើយ  ៕

...

a8 a9 a10 a11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print