ភ្នំពេញ៖ បុរសសន្តិសុខរបស់ក្រុមហ៊ុនPHOENIXម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹង ដែលគេសង្ស័យថាខ្យល់គរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចកើតហេតុនៅទុលមុខក្រុមហ៊ុន ឃ្ឃប៊ី ផ្ទះលេខ៨២៧Eo ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងស្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ថន សុខា អាយុ៥៨ មុខរបរសន្តិសុខរបស់ក្រុមហ៊ុនPHOENIX ស្នាក់នៅសង្កាត់ព្រៃឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុជនរងគ្រោះខាងលើត្រូវគេប្រទះឃើញហើយសង្ស័យដូចជាមិនស្រួលក៏បានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថា បុរសរងគ្រោះស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះអ្នកដែរឃើញក៏បានរត់ទៅរាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យផងដែរ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកត្រួតពិនិត្យនិងធ្វើកោសលវិច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា ជនរងគ្រោះដែលបានស្លាប់ខាងលើដោយសារតែខ្យល់គរពិតមែន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចឲ្យរថយន្តដឹកសពជនរងគ្រោះយកទៅឲ្យក្រុមគ្រួសារសពដើម្បីបុណ្យតាមប្រពៃណី៕ ស រស្មី
...