នារីម្នាក់ត្រូវចោរឆក់កាបូបយកលុយអស់៨០០ដុល្លារនិងទូរស័ព្ទiPhone6ជិះគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ករណីចោរ ឆក់ លួច និងប្លន់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌសែនសុខ កំពុងកក្រើកទាំងថ្ងៃទាំងយប់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពសោះ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនាឆ្នាំ ២០១៧ វេលាម៉ោង១០និង៤០នាទីព្រឹក មានករណីចោរឆក់កាបូបបានសម្រេចមួយលើកទៀតហើយនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះមាស ណៃនី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសុខ។

តាមការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាក Let’s ស៊េរី២០១៥ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1CG-0789 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខក្រសួងពាណិជ្ជកម្ម ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ រាងស្គមជិះម៉ូតូនិច ក្នុងទិសដៅស្របគ្នាបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យនារីរងគ្រោះដួលរលាត់ដៃជើង ហើយជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច។

តាមការបញ្ជាក់របសនារីរងគ្រោះថា ក្នុងកាបូបនោះមានលុយ ៧៨០ដុល្លារ ទូរស័ព្ទiPhone6 ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ១សន្លឹក និងកាត ATM ១សន្លឹកផងដែរ។

ក្រោយកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ប៉ុន្តែប្រហែលជាគ្មានសង្ឃឹមទេ៕ តុង សីហា

...

tong (1) tong (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print