នៅថ្ងៃទី២០ ខែមីនា នេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Joo Hyung Hwan បានប្តឹងឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ពី សកម្មភាពសងសឹងរបស់ចិនទៅលើក្រុមហ៊ុនកូរ៉េខាងត្បូងក្រោយពេលដែល ប្រទេសនេះអនុញ្ញាតឲ្យអាមេរិកដាក់ ប្រព័ន្ធមីស៊ីការពារដ៏ទំនើបប្រភេទ THAAD ។
នៅក្នុងកិច្ចប្រជុំសភា រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មប្រទេសនេះ បានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងប្តឹងឡើងទៅកាន់អង្គការ WTO ក្រោយពេលចិនបំពានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយពេលដែលបានបិទក្រុមហ៊ុនកូរ៉េខាងត្បូង និងរារាំង អ្នកទេសចរចូលទៅកាន់ប្រទេសនេះ។
តាមសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងផ្សាយថា ក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន Lotte Group ជាក្រុមហ៊ុន ធំទី៥របស់កូរ៉េខាងត្បូងកំពុងប្រឈមនឹងការដួលរលំនៅពេលដែលហាងលក់ទំនិញខ្លួនរហូតដល់ ៩០ភាគរយ Lotte Mart នៅក្នុងប្រទេស ចិនត្រូវផ្អាកតាមការបញ្ជារបស់រដ្ឋាភិបាល ចិនបានធ្វើឲ្យក្រុមហ៊ុននេះខាតបង់ថវិកាជាច្រើនលានដុល្លារ។
ក្នុងពេលជាមួយគ្នានេះវិស័យទេសចរណ៍ របស់កូរ៉េខាងត្បូងត្រូវខាតបង់ជាច្រើន ក្រោយពេលចិនបានហាមប្រាមក្រុមហ៊ុនទេសចរណ៍បញ្ឈប់នាំភ្ញៀវចូលទៅកាន់ កូរ៉េខាងត្បូង។ ការហាមប្រាមនោះជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅក្នុងប្រទេសនេះ។ តាមតួលេខអ្នកទេស ចរចិនរហូតដល់១ភាគ២ ក្នុងចំណោម ភ្ញៀវបរទេសចូលទៅកាន់កូរ៉េខាងត្បូង ឆ្នាំ២០១៦ ហើយក្នុងចំណោមអ្នកដំណើរចិនចំណាយយ៉ាងតិច២ពាន់ដុល្លារក្នុង ម្នាក់ៗនៅលើទឹកដីកូរ៉េខាងត្បូង។
ហេតុការណ៍ខាងលើកើតឡើង ក្រោយ ពេលដែលអាមេរិក និងកូរ៉េខាងត្បូង សម្រេចដាក់ពង្រាយ ប្រព័ន្ធមីស៊ីលការពារ THAAD និងអាវុធមួយចំនួនទៀតនៅទី តាំងយោធា Osan ក្នុងតំបន់ Pyeongtaek ។
មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ការ សងសឹកបែបនេះជារឿងមិនត្រឹមត្រូវ ឡើយ ហើយក្រុមហ៊ុនកូរ៉េខាងត្បូងមិន មានជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីដាក់មី ស៊ីលខាងលើនោះដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី