ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបDortmund កំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ នឹងក្លិប Barcelona ប៉ុន្តែទន្ទឹមនឹងនេះអតីតគ្រូបង្វឹករបស់ Dortmund លោក Jurgen Klopp ក៏បានចូលរួមក្នុងការប្រជែងយក កីឡាកររូបនេះដែរ។ ប៉ុន្តែគេមិនទាន់ដឹងថា កីឡាកររូបនេះនឹងទៅលេងឲ្យក្លិបណា សម្រាប់រដូវកាលក្រោយ? ប៉ុន្តែអតីតអ្នក ចាត់ការ Dortmund លោក Jurgen Klopp កំពុងតែមានសង្ឃឹមខ្ពស់សម្រាប់នាំយក កីឡាកររូបនេះ ។
ប្រភពព័ត៌មានរបស់គេហទំព័រអង់គ្លេស បានផ្សាយថា គ្រូបង្វឹកក្លិបហង្សក្រហម បច្ចុប្បន្នអាចទិញយកកីឡាករវ័យក្មេង២ រូបដែលមានរួមទាំងកីឡាករ Ousmane Dembele នេះផងដែរ ហើយជឿជាក់ថា លោកនឹងអាចនាំមុខក្នុងការប្រជែងយកឈ្នះទៅលើក្លិបយក្សរបស់អេស្ប៉ាញ Barcelona ក្នុងការផ្លាស់យកកីឡាកររូបនេះមក កាន់ទឹកដី Anfield របស់ហង្សក្រហមឲ្យ បាន ។
គួរបញ្ជាក់ថា កីឡាករ Dembele មាន សញ្ជាតិបារាំងវ័យទើបតែ១៧ឆ្នាំរូបនេះ ទើបតែបានផ្លាស់មកលេងជាមួយនឹងក្លិប Dortmund កាលពីរដូវក្តៅមុនប៉ុណ្ណោះពី ក្លិបអាជីព Rennes នៅលីករបស់ប្រទេស បារាំង។ ទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះកំពុងទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំងពីក្លិបធំៗនៅអឺរ៉ុប ៕ ដេវីត