ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកំលាំងនគរបាលក្រុង,ប៉ុស្តិ៍រដ្ឋបាល ចុះបង្រ្កាបករណីការប្រើប្រាស និងជួញដូរដោយខុសច្បាបនូវសារធាតុញៀន ក្នុងកម្លាំងឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យចំនួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ ដើម្បីកសាងសំណុំឯកសា និងបំពេញនីតិវិធីបញ្ជូនបន្ត។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចទួលវែង ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដែលបានសហការគ្នាចុះប្រតិបត្តិការខាងលើប្រាប់ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្រ្កាបជាក់ស្ដែងនេះឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ទី១ ឈ្មោះ ជា ដា ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ទី២ ឈ្មោះ រុំ ពន្លក ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់ខេត្តបន្ទាយមានជ័យ និងទី៣ ឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ជា(ម្ចាស់រថយន្ត)ម៉ាក NIZAN RAVARA ពណ៏កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2Z 2770។
ប្រភពខាងលើបន្តថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់តូច ឧបករណ៍សំរាប់ប្រើប្រាសគ្រឿងញៀនមួយចំនួន សម្ភារផ្សេងៗ និងរថយន្តដូចបានរាបរបខាងលើចំនួន ១គ្រឿង។
ប្រភពដដែលខាងលើបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារផ្សេងៗ បានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ចែងបន្តតាមនីតិវិធីច្បាប់៕ ប៉ឹម ពិន