កីឡាករ Jermain Defoeខ្សែប្រយុទ្ធ របស់ក្លិបឆ្មាខ្មៅ Sunderland បាននិយាយ ថា គាត់មិនដែលបោះបង់ក្តីស្រមៃលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងកម្មវិធី World Cup ឆ្នាំ២០១៨ក្នុងប្រទេសរុស្ស៊ីនោះឡើយ ។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះមិនបានជាប់ជម្រើសជាតិអង់គ្លេសអស់រយៈពេល៣ឆ្នាំទៅហើយ តែគាត់មានឱកាសលេង ឲ្យក្រុមជម្រើសជាតិវិញពេលប៉ះក្រុមអាល្លឺម៉ង់ក្នុងកម្មវិធីប្រកួតមិត្តភាព ។
Jermain Defoeបានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំដឹងថាវាមានសារសំខាន់ ប៉ុណ្ណោះក្នុងការលេងបាល់ទាត់ឲ្យក្រុម ជម្រើសជាតិ។ ខ្ញុំពិតជាមានសំណាងណាស់ដែលធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិ កន្លងមក ហើយខ្ញុំក៏ចង់បន្តលេងឲ្យបានច្រើនប្រកួតទៀត។ ក្តីសុបិនរបស់ខ្ញុំគឺលេងនៅក្នុងកម្មវិធីធំៗទៀត”។
Jermain Defoe ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិចំនួន៥៥ដង ។ គាត់សង្ឃឹម ថានឹងបានលេង ជាលើកទី៥៦ក្រោមការដឹកនាំរបស់អ្នកចាត់ការទូរទៅ Gareth Southgate។ ដើម្បីមានឱកាសលេងនៅ ក្នុងក្រុមជម្រើសជាតិអង់គ្លេស Defoe អះអាងថា គាត់ត្រូវលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier Leagueបន្តទៀត ៕