ជប៉ុន បារាំងប្រកាសគាំទ្រសេរីភាពចរាចរណ៍នៅដែនសមុទ្រអាស៊ីប៉ាស៊ីហ្វិក

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសថា ប្រទេសជប៉ុន និងបារាំង បានគាំទ្រដល់ «សណ្តាប់ធ្នាប់ ចរាចរណ៍នៅដែនសមុទ្រ ដោយសេរីនិង បើកទូលាយ» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានប្រកាសនៅក្នុងសន្និសីទកាសែតរួម ជាមួយប្រ ធានាធិបតីបារំាងហ្វ្រង់ស័រ ហូលឡង់ នៅ ទីក្រុងប៉ារីសកាលពីថ្ងៃទី ២០ខែមីនា ថា «លោកហូលឡង់ និងខ្ញុំបានឯកភាពគ្នា ស្តី ពីសារសំខាន់ នៃការធានាសណ្តាប់ធ្នាប់និង សេរីភាពចរាចរណ៍នៅដែនសមុទ្រ នៅអា ស៊ីប៉ាស៊ីហ្វិក និងបន្តគាំទ្រដល់ស្ថិរភាព និងការរីកចម្រើននៅក្នុងតំបន់»។

សារខាងលើបានបង្ហាញយ៉ាងច្បស់ថា មេដឹកនាំទាំងពីរសំដៅទៅលើ រដ្ឋាភិបាល ចិន ដែលជាប្រទេសឯកតោភាគីទាមទារ ដែនអធិបតេយ្យគ្រប់គ្រង តំបន់សមុទ្រចិនភាគខាងត្បូងទាំងមូល និងបង្កផលលំបាក ដល់ជប៉ុន និងប្រទេសលោកខាងលិច ក្រោយពេលចិនក៏បានបង្ហាញខ្លួននៅតំបន់ សមុទ្រចិនភាគខាងកើតផងដែរ។

ជាមួយគ្នានេះជប៉ុនមានគម្រោង បញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រធំបំផុតរបស់ខ្លួនទៅកាន់តំបន់សមុទ្រចិនភាគខាងត្បូង នៅខែ ឧសភាខាងមុខ ។ នេះជាលើកទីមួយហើយដែលជប៉ុន បង្ហាញពីឥទ្ធិពលនៃកម្លាំងទាហានជើងទឹករបស់ខ្លួននៅតំបន់សមុទ្រ ដែលមានវិវាទ ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ។ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានប្រកាសផងដែរថា នឹងមានប្រតិកម្ម ខ្លាំងបំផុតប្រសិនបើជប៉ុនបង្កភាពស្មុគស្មាញ នៅតំបន់សមុទ្រចិនភាគខាងត្បូង។

ក្រៅពីនេះនាយករដ្ឋមន្ត្រី អាបេ លើកឡើងពីគម្រោងធ្វើសមយុទ្ធរួមជាមួយ បារំាង អង់គ្លេស អាមេរិក ហើយការធ្វើ សមយុទ្ធនោះនឹងធ្វើឡើងនៅខែឧសភា ក្នុងដែនសមុទ្រអន្តរជាតិ តំបន់អាស៊ីប៉ាស៊ី ហ្វិក។

នៅមុនពេលបំពេញទស្សនកចិ្ចទៅ កាន់ប្រទេសបារាំង នាយករដ្ឋមន្ត្រីជប៉ុន ក៏បានទៅកាន់ប្រទេសអាល្លឺម៉ង់ ជួបពិ ភាក្សាជាមួយ លោកស្រីអេនហ្គេឡា មែរ គែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ។ ថ្នាក់ដឹកនាំទាំងពីរ បានសន្យាជំរុញលើកកម្ពស់ ការដោះដូរពាណិជ្ជកម្មសេរី ឲ្យមាន សមធម៌ ហើយប្រឆាំងដាច់ខាត នឹងចរន្តពាណិជ្ជកម្ម បែបបិទទ្វារអាត្មានិយម។ បើទោះបីជាថ្នាក់ដឹកនាំទាំងពីរ មិនបាន លើកឡើងឲ្យចំៗ ក៏គេអាចស្មានដឹងថា គឺចង់សំដៅទៅលើលោកដូណាល់ ត្រាំ ដែលបានប្រកាសថា នឹងដាក់រនាំងពា ណិជ្ជកម្ម ប្រឆាំងនឹងផលិតផលនាំចូល ពីបរទេស។ បន្ទាប់ពីជួបលោកស្រី មែរគែល លោកនាយករដ្ឋមន្ត្រីជប៉ុន នឹង អញ្ជើញពិសាបាយ ជាមួយលោកប្រធានា ធិបតីបារាំង នៅល្ងាចថ្ងៃទី២០ ខែមីនានៅ ទីក្រុងប៉ារីស។

ឆ្លៀតឱកាសដែលជប៉ុនជាប្រទេសកិត្តិយស នៃពិព័រណ៍ Hight-Tech ប្រចាំឆ្នាំនៅ ទីក្រុងHanovre ប្រទេសអាល្លឺម៉ង់ លោក នាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតជួបពិភាក្សា ជាមួយលោកស្រី អេនហ្គេឡា មែរគែល ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក។ មេដឹកនាំប្រទេសទាំងពីរ ជប៉ុន និងអាល្លឺ ម៉ង់ បានលើកឡើងជាអាទិ៍ស្តីពីការជំរុញលើកកម្ពស់ការដោះដូរពាណិជ្ជកម្មសេរី៕

07_XSXG francoishollandeshinzoabe

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print