ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ ៩៨៤នាក់ (នារី ៣៨០នាក់) ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា ២០១៥-២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។
សញ្ញាបត្រដែលត្រូវប្រគល់ជូននាពេលនេះរួមមាន គ្រូឧទ្ទេសអធិការអប់រំចំនួន ២០នាក់ និស្សិតអធិការអប់រំចំនួន ៣១នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ ទី៣ ចំនួន ១៥នាក់ គរុនិស្សិតឧត្តមបរិញ្ញាបត្របូក១ ជំនាន់ទី២១ ចំនួន ៨៧១នាក់ គរុសិស្សមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ១២បូក២ ជំនាន់ទី១៨ ចំនួន ៤៧រូប៕
...