Tiemoue Bakayoko ខ្សែបម្រើរបស់ Monaco នឹងមកជំនួសតំណែង Paul Pogba

ចែករំលែក៖

យោងតាមសហព័ន្ធបាល់ទាត់បារាំង បានចេញសេចក្ដីថ្លែងការណ៍ខ្លីថា គ្រូបង្វឹក លោក Didier Deschamps បានកោះហៅ ខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Monaco បន្ទាប់ពី Pogba បានដកខ្លួន ដោយសារគ្រូពេទ្យពិនិត្យឃើញថា រូបគេ នឹងមិនអាចលេងបានរយៈពេល១៥ថ្ងៃ។ ដូច្នេះកីឡាករ Tiemoue Bakayoko ខ្សែ បម្រើវ័យក្មេងសញ្ជាតិបារាំងវ័យ២២ឆ្នាំ របស់ក្លិប Monaco នឹងមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធកីឡាករ Paul Pogba របស់ ក្លិបបិសាចក្រហម Manchester United នៅក្នុងក្រុមជម្រើសជាតិបារាំង ។

កីឡាករវ័យក្មេង Bakayoko របស់ក្លិប Monaco FC លេងស្រដៀងគ្នានឹង Pogba ហើយកីឡាកររូបនេះក៏ជាអ្នករកគ្រាប់បាល់ ឲ្យ Monaco ទម្លាក់ Manchester City នៅ UEFA Champions League ផងដែរ។ Bakayoko ជាកីឡាករទី៥របស់ Monaco ដែល បានជាប់ជម្រើសជាតិបារាំងបន្ទាប់ពីកីឡាករBenjamin Mendy, Djibril Sidibe, Thomas Lemar និងកីឡាករ Kylian Mbappe ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំង នឹងត្រូវប្រកួតជម្រុះ World Cup 2018 ជា មួយនឹងជម្រើសជាតិលុចហ្សំបួរ និងប្រកួត មិត្តភាពជាមួយនឹងជម្រើសជាតិអេស្ប៉ាញ នៅសប្តាហ៍ក្រោយ។ ប៉ុន្តែក្រុមជម្រើសជាតិ បារាំងនឹងអវត្តមានតារាឆ្នើម Pogba ដោយសារកីឡាកររូបនេះបានរងរបួសសរសៃពួរកាលលេងក្របខ័ណ្ឌ UEFA Europa League ឲ្យក្រុម Man Utd ឡើងទៅកាន់ វគ្គ៨ក្រុមចុងក្រោយដោយរូបគេលេងបានតែ២នាទីប៉ុណ្ណោះនៅតង់ទី២ក៏ប្តូរចេញ៕ ដេវីត

...

Tiemoue Bakayoko1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print