កីឡាករ Juan Mata កីឡាកររបស់ក្លិប Manchester United និងកីឡាករ Cesc Fabregas កីឡាកររបស់ក្លិបតោខៀវ Chelsea ស្ថិតនៅក្រៅក្រសែភ្នែកគ្រូជម្រើសជាតិ ថ្មីលោក Julen Lopetegui សម្រាប់ការ ប្រកួតរបស់អេស្ប៉ាញជាមួយនឹងអុីស្រាអែល និងជាមួយបារាំង ។
ការមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញនេះត្រូវបានគេមើលឃើញថា គ្រូបង្វឹកថ្មីរបស់អេស្ប៉ាញបានជំនួសវិញដោយកីឡាករវ័យក្មេង Deulofeu ដែល កំពុងលេងក្នុងក្លិបអុីតាលី AC Milan ខ្ចី ជើងពីEverton និងកីឡាករ Asier Illarramendi អតីតកីឡាករក្លិប Real Madrid ។
គូ្របង្វឹកថ្មីរបស់អេស្ប៉ាញលោក Julen Lopetegui បាននិយាយថា «វាជា ការពិត Fabregas លេងឲ្យក្លិបរបស់គេបាន ច្រើន ហើយពូកយើងក៏បានគិតថា បញ្ចូល គេដែលពួកយើងមាន Fabregasក្នុងចិត្ត។ វាមិនមែនជារឿងងាយទេក្នុងការសម្រេចជម្រើសចុងក្រោយ។ រីឯ Mataគឺគ្មានកន្លែង សម្រាប់គេទេ។ តែយ៉ាងណាចុងក្រោយយើងសម្រេចយកកីឡាករលេងក្នុងស្រុកច្រើនជាង» ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ អេស្ប៉ាញនឹងត្រូវប្រកួតជាមួយក្រុមអុីស្រាអែលក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នៅថ្ងៃទី២៤ ខែមីនានេះ ហើយនៅថ្ងៃទី ២៨ ខែមីនា ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបារាំងនៅនាទីក្រុងប៉ារីស ៕
ដេវីត