វិភាគព័ត៌មានអន្តរជាតិ៖ មេដឹកនាំអាមេរិកកំពុងជំរុញឲ្យកូរ៉េខាងជើងដើរចូលផ្លូវទាល់

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក អាចនឹងដកហូត ទ្រព្យសម្បត្តិរបស់មេដឹកនាំគីម ជុងអ៊ុន និង មន្ត្រីជិតស្និទ្ធជាមួយលោកគីម ជុងអ៊ុន នៅ ក្រៅប្រទេស ដូចជាវិធីសាស្ត្រក្នុងការទប់ស្កាត់នឹងសកម្មភាពគំរាមកំហែងបរមាណូ។ គម្រោងដាក់ទណ្ឌកម្មថ្មីនេះមានភាពតាន តឹងជាងពេលមុនៗទាំងអស់។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានា ធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែ រង់ចាំទទួលនូវសំណើស្តីពីគោលនយោ បាយការបរទេសរបស់អាមេរិកជាមួយកូរ៉េ ខាងជើងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោក ត្រាំ បានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិ សុខជាតិ លោក H.R McMaster កាលពី សប្តាហ៍កន្លងទៅ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងម៉ាស៊ីនមីស៊ីល ដោយមាន ការត្រួតពិនិត្យពីមេដឹកនាំកូរ៉េខាងជើងដោយផ្ទាល់។ សកម្មភាពខាងលើបានធ្វើ ឲ្យលោកត្រាំចាត់ទុកមេដឹកនាំកូរ៉េខាង ជើងមានឥរិយាបថមិនល្អឡើយ។

ទីប្រឹក្សា H.R McMaster កំពុងតែលើក ឡើងពីគោលនយោបាយជាមួយកូរ៉េខាង ជើង ហើយនឹងត្រូវប្រគល់ឲ្យប្រធានាធិបតី ត្រួតពិនិត្យនៅសប្តាហ៍ក្រោយ។ គោល នយោបាយស្តីពីកូរ៉េខាងជើងនឹងត្រូវលើក យកមកពិភាក្សារវាងមេដឹកនាំអាមេរិកនឹង ចិនក្នុងពេលដែលលោកត្រាំបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ ក្រោយ។

គោលនយោបាយថ្មីសម្រាប់ទប់ទល់ នឹងកូរ៉េខាងជើង រួមមានការដាក់ទណ្ឌកម្ម តឹងតែងជាងមុន ក្នុងនោះមានទាំងការ កាត់ផ្តាច់ទំនាក់ទំនងរបស់កូរ៉េខាងជើង ជាមួយបណ្តាញហិរញ្ញវត្ថុនៅលើពិភព លោកទាំងមូល។ កន្លងមករដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានព្រមានចិនថា នឹងមានការអនុវត្តការ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនណា ដែល មានទំនាក់ទំនងរកសីុជាមួយកូរ៉េខាងជើង។

ជាមួយគ្នានេះរដ្ឋាភិបាលរបស់ប្រធានា ធិបតីដូណាល់ ត្រាំ ក៏បានឡើងគម្រោង រឹបអូសទ្រព្យសម្បត្តិរបស់មេដឹកនាំកូរ៉េ ខាងជើង និងសាច់ញាតិនៅក្រៅប្រទេស។

ក្រៅពីការបង្កើនការដាក់ទណ្ឌកម្មថ្មី បន្ថែម អាមេរិកក៏បានឡើងគម្រោងដាក់ ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់ខ្លួន បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន គឺមីស៊ីល THAAD ដែលបានដាក់នៅក្នុងទឹកដីកូរ៉េខាងត្បូងហើយនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាល អាមេរិកដឹកនាំដោយលោកត្រាំនឹងត្រួត ពិនិត្យបង្កើនការវាយប្រហារបណ្តាញ និង អនុវត្តសកម្មភាពសម្ងាត់ដើម្បីទប់ស្កាត់មេដឹកនាំកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ត។

គម្រោងរឹបអូសទ្រព្យសម្បត្តិ និងកាត់ ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចទាំងឡាយអាច ជំរុញឲ្យកូរ៉េខាងជើងដើរដល់ផ្លូវទាល់ ហើយ ធ្វើអ្វីគ្រប់យ៉ាងទាំងការវាយប្រហារដោយ គ្រាប់បែកបរមាណូទៀតផង។

ក្រុមអ្នកវិភាគបានធ្លាប់បានលើកឡើងថា សកម្មភាពខិតខំផលិតអាវុធរបស់កូរ៉េ ខាងជើងគឺដើម្បីការពារទប់ស្កាត់សកម្មភាព ឈ្លានពានរបស់កូរ៉េខាងត្បូងនិងអាមេរិក ដោយសារតែប្រទេសទាំងពីរមិនទាន់មាន សន្ធិសញ្ញាសន្តិភាពនៅឡើយ គឺសង្គ្រាម ឧបទ្វីបកូរ៉េបានបញ្ចប់ទៅដោយកិច្ចព្រម ព្រៀងឈប់បាញ់តែប៉ុណ្ណោះ។ ដូច្នេះប្រទេស ទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ការពង្រីកឃ្លាំងអាវុធគឺជារឿងសមហេតុ ផល។

សកម្មភាពរបស់កូរ៉េខាងជើងបង្កក្តី បារម្ភយ៉ាងខ្លាំងដោយខ្លាចកូរ៉េខាងជើង អនុវត្តគោលនយោបាយ(អត្តឃាត)គឺ បំផ្លាញទាំងខ្លួនឯងនិងប្រទេសដទៃ ដែល ធ្វើឲ្យប្រទេសនេះឈានចូលផ្លូវទាល់។ មេដឹកនាំប្រទេសនេះពិតជាមិនខ្លាចអ្វី ទាំងអស់ ហើយក៏មិនត្រូវការចុះញ៉ម ប្រទេសណាមួយនោះដែរ ដោយទីក្រុង ព្យុងយ៉ាងបានអនុវត្តយុទ្ធសាស្ត្រ «មនុស្ស ម្នាក់ សេះមួយក្បាល» ចូលទៅសមរភូមិ។

សកម្មភាពបែបនេះរបស់កូរ៉េខាងជើង បានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ យ៉ាងខ្លាំងដោយយុទ្ធសាស្ត្រខាងលើរបស់ កូរ៉េខាងជើង«មនុស្សម្នាក់ សេះមួយ ក្បាល» មានតែផ្លូវមួយគត់ គឺលះបង់ជីវិត។ ចំណុចទាំងនោះបានបង្ហាញយ៉ាងច្បាស់ ថា កូរ៉េខាងជើងអាចនឹងធ្វើអ្វីគ្រប់យ៉ាង ទាំងការវាយប្រហារដោយគ្រាប់បែក បរមាណូដែលខ្លួនមានទៅលើប្រទេស ដែលជាសត្រូវដោយមិនខ្លាចសត្រូវវាយ បកវិញនោះឡើយ។

ហេតុការណ៍ខាងលើបានបង្ហាញតាម រយៈភាពតានតឹងរវាងកូរ៉េខាងជើងនឹង ម៉ាឡេស៊ី, កូរ៉េខាងជើង នឹងជប៉ុន-អាមេ រិក- កូរ៉េខាងត្បូង។ ស្ថានភាពបែបនេះកើត ឡើងក្រោយពេលលោកគីម ជុងណាម បងប្រុសមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន រងការធ្វើឃាតនៅអាកាសយាន ដ្ឋានអន្តរជាតិគូឡាឡាំពួរ។ នៅពេលនេះ ដែរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាស ថា រដ្ឋាភិបាលកូរ៉េខាងជើងជាអ្នកនៅពី ក្រោយនៃការសម្លាប់លោកគីម ជុងណាម ដោយប្រើប្រាស់សារធាតុគីមីដែលពិភព លោកបានហាមប្រាម។

នៅក្នុងសេចក្តីប្រកាសនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ជាលើក ទីមួយបានប្រកាសចោទប្រកាន់ជាផ្លូវការថាកូរ៉េខាងជើងនៅពីក្រោយការស្លាប់ របស់លោក គីម ជុងណាម។ សារព័ត៌មាន Bernama បានដកស្រង់សម្តីនាយករដ្ឋ មន្ត្រីម៉ាឡេសីុមកបញ្ជាក់ថា «យើងមិនដែល មានសកម្មភាពណាមួយប្រឆាំងកូរ៉េខាង ជើងនោះឡើយពីមុនមក ប៉ុន្តែយើងកំពុង តែជួបនូវបញ្ហាពីសកម្មភាពធ្វើឃាតពល រដ្ឋរបស់កូរ៉េខាងជើងនៅលើទឹកដីម៉ាឡេស៊ី ដោយប្រើប្រាស់សារធាតុគីមី ដែលពិភព លោកហាមប្រាម» ។

លោក ណាជីប រ៉ាហ្សាក់ បានបញ្ជាក់ ទៀតថា «នៅពេលដែលអំពើឃាតកម្ម កើតឡើងនៅលើទឹកដីម៉ាឡេស៊ី យើងមាន តួនាទីស្រាវជ្រាវស្វែងរកការពិត ដើម្បី បញ្ជូនជនដៃដល់ និងអ្នកនៅពីក្រោយទៅ ទទួលទោសនៅមុខច្បាប់»។ តាំងពីពេល ដំបូងមកទល់ពេលនេះទីក្រុងព្យុងយ៉ាង បានច្រានចោលការជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក Kim Chol ឈ្មោះនៅ ក្នុងលិខិតឆ្លងដែន ចំណែកឈ្មោះក្រៅហៅ គីម ជុងណាម ។

ការប្រកាសខាងលើចោទប្រកាន់ទៅ លើរដ្ឋាភិបាលកូរ៉េខាងជើងកើតឡើងក្នុង ពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខ តានតឹងដាក់គ្នាដោយការបណ្តេញអគ្គរដ្ឋ ទូតប្រទេសទាំងពីរត្រឡប់ទៅស្រុកវិញ។ កន្លងមកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានថ្កោលទោសកូរ៉េខាងជើង ដែលចាប់ ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំង។

ភាពតានតឹងកាន់តែខ្លាំងឡើងក្នុងពេល ដែលកូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ចូល ទៅកាន់សមុទ្រជប៉ុន ដោយការបាញ់នោះ មានយុទ្ធសាស្ត្រវាយប្រហារយ៉ាងគំហុកទៅ លើទីតាំងយោធារបស់អាមេរិកនៅប្រទេស ជប៉ុនមិនឲ្យតដៃរួច ឬការវាយស្ទាក់ពីកាំជ្រួច មីស៊ីលការពាររបស់អាមេរិក ដែលមាននៅ ក្នុងប្រទេសកូរ៉េខាងត្បូង៕

donald-trump-kim-j_3545919b kju-slbm-rapr242016b MAIN-Kim-Jong-Un-missiles

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print