អាមេរិកបង្កើនទាំងអាវុធនិងទាហានដើម្បីគ្រប់គ្រងមហាអំណាចពិភពលោកបានយូរអង្វែង

ចែករំលែក៖

ក្រោយពេលអាមេរិកបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិបន្ថែម៥៤ពាន់លានដុល្លារ នឹងផលិតនាវាផ្ទុកយន្តហោះ បន្ថែម នឹងបង្កើនឃ្លាំងអាវុធ។ នៅពេល នេះ អាមេរិក បានបន្ថែមទាហានប្រមាណ២៨.០០០នាក់ទៀត ។

តាមគម្រោងនៅថ្ងៃទី៣០ខែ កញ្ញាខាង មុខ អាមេរិកនឹងបង្កើនចំនួនទាហានបន្ថែម ២៨ពាន់នាក់ទៀត ធ្វើឲ្យ កម្លាំងទាហាន អាមេរិកកើនឡើងជាង ១លាននាក់។ នៅពេលនេះអាមេរិកចាប់ផ្តើមជ្រើសរើសកម្លាំង ទាហានបន្ថែម សម្រាប់ ពង្រឹងវិស័យការពារជាតិស័ក្តិសមជាប្រទេសមហាអំណាចទីមួយនៅលើពិភពលោក។ នៅពេលខាង មុខកម្លាំងទាហានអាមេរិក មានរហូតដល់ ទៅ ១.០១៨.០០០នាក់ ក្រោយការជ្រើស រើសបន្ថែម។

សកម្មភាពខាងលើរបស់អាមេរិក នឹង ធ្វើឲ្យប្រទេសដទៃទៀត ដូចជារុស្ស៊ីនិង ចិនចំាបាច់ត្រូវតែបង្កើនសមត្ថភាពយោធា ផងដែរ ប្រសិនបើចង់ដើរឲ្យទាន់អាមេរិក ឬនាំមុខអាមេរិកនោះ។ ចំណុចទាំងនោះអាចនាំឲ្យមានការប្រកួតប្រជែងអាវុធនៅលើពិភពលោក ។
កន្លងមកថ្មីៗ ប្រធានាធិបតីថ្មីរបស់ អាមេរិក លោកដូណាល់ ត្រាំ មិនបាន លាក់បាំងពីមហិច្ឆតាពង្រឹងសព្វាវុធនុយក្លេអ៊ែរ។ នៅក្នុងបទសម្ភាសន៍ ជាមួយទី ភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោក ដូណាល់ ត្រាំ បានអះអាងថា លោកចង់ឲ្យ អាមេរិកនាំមុខគេ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ។

ដើម្បី អាចនាំមុខគេ នៅក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ អាមេរិកត្រូវតែដុសខាត់វិស័យសព្វាវុធនុយក្លែអ៊េរ។ នេះបើតាមប្រធានាធិបតីថ្មីរបស់អាមេរិកដែលបានផ្តល់បទសម្ភាសន៍ផ្តាច់មុខទៅឲ្យទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃ ព្រហស្បតិ៍ទី១៦ ខែមីនា។ សម្រាប់លោក ដូណាល់ ត្រាំ អាមេរិកបានដើរយឺតយ៉ាវ ក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។

“គ្មានអ្នកណាម្នាក់ ជាពិសេសខ្ញុំដំបូង គេចង់ឲ្យគេមានអាវុធនុយក្លេអ៊ែរនោះទេ។ វាជាក្តីសុបិនដ៏គួរចង់បាន ដែលគ្មានប្រ ទេសណាមួយ មាននុយក្លេអ៊ែរ។ ប៉ុន្តែ បើមានប្រទេស ដែលបំពាក់អាវុធនុយ ក្លេអ៊ែរ នោះអាមេរិកមិនត្រូវស្ថិតនៅក្រោយ គេនោះទេ នោះបើទោះបីជាប្រទេសនោះជាមិត្តរបស់អាមេរិកក៏ដោយ។ អាមេរិក ត្រូវតែស្ថិតនៅចំណុចកំពូលនាំមុខគេ។” នេះជាប្រសាសន៍របស់លោកដូណាល់ ត្រាំ។

ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នេះជាលើកទី ១ហើយ ដែលលោកដូណាល់ ត្រាំ និយាយពីសព្វា វុធនុយក្លេអ៊ែរ។ កាលពីចុងខែធ្នូ នៅពេល លោកមិនទាន់ស្បថចូល កាន់តំណែង លោកធ្លាប់បានសរសេរសារ Twitter ម្តង បំផុសឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍ លោកដូណាល់ ត្រាំបានរិះគន់ម្តងទៀតទៅ សន្ធិសញ្ញា New Startដែលអាមេរិកបានចុះហត្ថ លេខាជាមួយរុស្ស៊ី នៅឆ្នាំ ២០១០ និង ដែលចែងថា ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរត្រូវរក្សាឲ្យថេរ ចំនួនក្បាល គ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន ក្នុងរយៈ ពេល១០ឆ្នាំ។ លោកដូណាល់ ត្រាំបាន វាយតម្លៃថា សន្ធិសញ្ញា New Startជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយទៀតដែលបន្សល់ ដោយរដ្ឋបាលមុន ព្រោះវាបានផ្តល់ប្រយោជន៍ច្រើនទៅឲ្យរុស្ស៊ី។

តាមក្រុមប្រឆាំងនុយក្លេអ៊ែរ រុស្ស៊ី មាន ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៧,៣០០ គ្រាប់ ក្នុងពេលដែលអាមេរិកមានតិចជាង គឺប្រមាណ ៦,៩៧០គ្រាប់។ អ្នកជំនាញ កំពុងចោទសួរថា តើលោកដូណាល់ ត្រាំ ដែលរិះគន់សន្ធិសញ្ញា New Start កំពុង ចង់រកលេសលុបចោលស ន្ធិសញ្ញានោះ និងចាប់ផ្តើមពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកឡើងវិញដែរ ឬយ៉ាង ណា? ៕

americ (2) americ (3) americ (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print