នគរបាលចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ រស់នៅនិងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ចុះឆែកឆេរ និងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ស្ថិតនៅហាងការហ្វេ ផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០៣ នៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ចុះមកត្រួតពិនិត្យ និងឆែកឆេរជនជាតិវៀតណាម៧នាក់ស្រីម្នាក់ រស់និងធ្វើការគ្មានច្បាប់់់ ។

បច្ចុប្បុនជនជាតិវៀតណាមនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី

...

image4 image3 image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print