ខ្ចីម៉ូតូមួយភ្លែត ទៅបាត់មួយអាទិត្យទើបឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីចាញ់បោកជនសង្ស័យម្នាក់បានប្រើល្បិចខ្ចីជិះ ដោយប្រាប់ថា ជិះទៅយកម្ហូបនៅផ្ទះក្មួយ ដែលមានពិធីភ្ជាប់ពាក្យតែមួយភ្លែតប៉ុណ្ណោះ ដើម្បីយកមកហូបបាយជុំគ្នា លុះពេលបានម៉ូតូដល់ដៃ ជននោះ ក៏បានជិះទៅបាត់ រហូតតែម្ដង មិនឃើញត្រឡប់មកបិញឡើយ បន្ទាប់មកជនរងគ្រោះបានតាមរកគ្រប់កន្លែង មិនបានឃើញ ឡើយ។ លុះ១អាទិត្យក្រោយមក គឺនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបមានអ្នកស្គាល់ប្រទះ ឃើញក៏បានខលប្រាប់ដំណឹងឲ្យម្ចាស់ ទៅឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាត់ការ។

តាមប្រភពព័ត៌មានបានឲ្យដឹង ហេតុការណ៍ឆបោកនោះ បានកើតឡើងតាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧មកម្ល៉េះ នៅជិតផ្សារត្រពាំងក្រឡឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះនឹម វ៉ាន់ថា អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រែកជ្រៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ រីឯយុវជនម្ចាស់ម៉ូតូ ឈ្មោះ វ៉ាន់ ណារ៉ា អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងភូមិត្រពាំង ពោធិ៍ ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៏ខ្មៅ ស៊េរីឆ្នាំ២០១៥។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោក យកម៉ូតូ១គ្រឿងនោះមែន ហើយ ក្រោយពេលបោកបានពីយុវជនរងគ្រោះ ខ្លួនបានជិះទៅជួបជាមួយមិត្តភក្ដិម្នាក់ទៀត ហើយក៏ត្រូវបានមិត្តភក្ដិនោះខ្ចីជិះទៅទិញថ្នាំពេទ្យ រួចក៏បានបោកយកបន្តទៅបាត់តែម្ដង។

ដោយឡែកម្ចាស់ម៉ូតូវិញ បានទាមទារ សំណងចំនួន១,៥០០ដុល្លារ ប៉ុន្តែជនសង្ស័យបានអង្វរ សុំសងត្រឹម៨០០ដុល្លារប៉ុណ្ណោះ ខណៈនោះម្ចាសុម៉ូតូមិនព្រមយកឡើយ។ បន្ទាប់ពីដោះស្រាយមិនត្រូវគ្នា នគរបាលប៉ុស្ដិ៍ចោមចៅ បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ

...

sok2 sok

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print