ឃាត់រថយន្ត១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿងពេលដឹកសំរាមទៅចាក់ចោលក្បែរស្លាកហាមចាក់សំរាម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកញ្ចាស់១គ្រឿង និងម៉ូតូកង់បី១គ្រឿងទៀត ត្រូវបានភ្នាក់ងារក្រុមហ៊ុនស៊ិនទ្រីចោមចៅ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ ខណៈដឹកយកសំរាមទៅចាក់ចោល យ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ក្បែរស្លាកហាមចាក់សំរាមរបស់សាលារាជធានីភ្នំពេញតែម្ដង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រថយន្តដឹកសំរាម១គ្រឿងនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-9357 បើកបរដោយនិយាយខ្មែរមិនច្បាស់ម្នាក់ ឈ្មោះ ជា សុខ អាយុជាង៥០ឆ្នាំ ដែលរថយន្តខាងលើនោះ ដឹកសំរាមសុទ្ធតែកម្ទេចកម្ទីរឈើ ប៉ុន្តែមិនដឹងថាដឹកចេញពីទីតាំងកែច្នៃឈើ ណាមួយនោះឡើយ ។ នៅមុនពេលកើតហេតុ រថយន្តនោះបានដឹកសំរាមខាងលើ ទៅចាក់ចោលនៅត្រង់ ចំណុចហាមឃាត់នោះ ដែលមានស្លាក《ហាមចាក់សំរាម》របស់សាលារាជធានីភ្នំពេញដាក់នៅទីនោះ ហើយនៅពេលឃើញផ្គើនបែបនេះ កម្លាំងភ្នាក់ងារក្រុមហ៊ុនស៊ិនទ្រីចោមចៅ ចុះទៅឃាត់ស្រាប់តែ អ្នកបើករថយន្តនោះ បញ្ចេញចរិកក្រអឺតក្រទមយ៉ាងខ្លាំងដាក់កម្លាំង ហើយក៏ត្រូវបានកម្លាំងនាំយករថយន្ត ទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យតែម្ដង។

ដោយឡែកម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2B-8603 ហើយមិន ត្រូវបានស្គាល់ឈ្មោះម្ចាស់នោះឡើយ។

ប្រភពដដែលបានបន្តថា ដោយបានដឹកសំរាមចម្រុះមិនមែនកម្ទេច ឈើឡើយ និងត្រូវបាននាំទៅរក្សាទុក នៅសាលាខណ្ឌជាមួយគ្នានោះដែរ ។ កន្លងមករថយន្តកញ្ចាស់១គ្រឿងខាងលើនោះ តែងតែបានដឹកយក សម្រាមទៅចាក់ចោលនៅចំណុចខាងលើនោះជាបន្តបន្ទាប់មកហើយ ប៉ុន្តែភ្នាក់ងារខាងលើមិនដែលទាន់ សោះ ហើយក្រោយចោលសំរាមរួច បានបើកគេចបាត់រាល់លើក ។ អ្វីដែលជាការមិនអាចអត់ឱនឲ្យបាន នោះគឺពួកគេបានផ្គើនទៅនឹងសំរាម និងស្លាកហាមចាក់សំរាមរបស់សាលារាជធានីភ្នំពេញតែម្ដង ៕ សុខាសែនជ័យ

...

sok4 sok3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print