ក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុនភេសជ្ជៈកម្ពុជារួមគ្នាបណ្តុះបណ្តាលការយល់ដឹង អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដើម្បីពង្រឹង និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្ដិការ រវាងស្ថាប័នរដ្ឋ នឹងឯកជន ទៅលើការបណ្តុះបណ្តាលសមត្ថភាពការលើកកម្ពស់ការយល់ដឹងពាក់ពន្ធ័នឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការជួយជ្រោមជ្រែងលើកកម្ពស់វិស័យឧស្សាហកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

អនុស្សរណៈនេះ បានចុះហត្ថលេខាដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក ដេវីដ វីងហ្គល់វើដ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) នៅទីស្តីការក្រសួង ។

អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្ដិការរវាងស្ថាប័នរដ្ឋ និងឯកជនទៅលើការបណ្តុះបណ្តាលសមត្ថភាពការលើកកម្ពស់ការយល់ដឹងពាក់ពន្ធ័នឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការជួយជ្រោមជ្រែងលើកកម្ពស់វិស័យឧស្សាហកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ អនុស្សរណៈនេះ ក៏នឹងនឹងបង្កើតអោយមានវេទិកាចែករំលែកបទពិសោធន៍ និងព័ត៌មានជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុងគោលដៅគាំទ្រការរៀបចំគោលនយោបាយនានា ដើម្បីគាំពារ និងជំរុញសកម្មភាពផលិតកម្មព្រមទាំងធានានូវការប្រកួតប្រជែង ដោយសមភាពនៅលើទីផ្សារក្នុងស្រុក។

បើតាមនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) លោកដេវីដវីង ហ្គល់វើដ បានមានប្រសាសន៍ថា «កូកា-កូឡាហៅភាពជាដៃគូនេះថាជាយុទ្ធសាស្រ្តត្រីកោណមាស ដែលផ្សារភ្ជាប់រវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលព្រមទាំងសង្គមស៊ីវិលក្នុងទិសដៅឈ្នះឈ្នះ ។ ការចុះហត្ថាលេខានាថ្ងៃនេះបង្ហាញនូវចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ និងវិស័យឯកជនដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា ។ យើងសង្ឃឹមថា ក្រុមហ៊ុនឯកជនផ្សេងទៀតនឹងពិចារណាផ្តល់ការសហការជាមួយវិស័យសារធារណៈ ដូចក្រុមហ៊ុនកូកា-កូឡាដែលតែងតែវាយតម្លៃខ្ពស់ចំពោះវប្បធម៌តម្លាភាព» ។

លោកបានបន្តថា កន្លងទៅក្រុមហ៊ុនមិនត្រឹមតែបង្ហាញអំពីទំនួលខុសត្រូវចំពោះសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងស្ថាប័ននានាដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្មក្រសួងពាណិជ្ជកម្មក្រសួងបរិស្ថានអង្គភាពប្រឆាំងអំពើពុករលួយ ។

លោកហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការចុះអនុស្សារណៈនាពេលនេះ ជាសក្ខីកម្មមួយយ៉ាងច្បាស់បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋ នឹងវិស័យឯកជនក្នុងភាពជាដៃគូគាំទ្រលើការគាំទ្រ ការបណ្តុះបណ្តាលសមត្ថភាព ការលើកកម្ពស់ការយល់ដឹងពាក់ពន្ធ័នឹងវិស័យសេដ្ឋកិច្ច ដែលជួយជ្រោមជ្រែងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារសំខាន់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់វិស័យឯកជន ព្រមទាំងទទួលបាននូវទិន្នន័យពីវិស័យឯកជនវិញ ដើម្បីសិក្សាស្រាវជ្រាវរៀបចំគោលនយោបាយថ្មីៗ ប្រកបដោយប្រសិទ្ធភាពដោះស្រាយបាននូវក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន ៕ វឌ្ឍនា

...

economy1 (3) economy1 (1) economy1 (2) economy1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print