សាន់ដេ ចេញថតបទថ្មីពីរបស់ ខេមរៈ សិរីមន្តដែលសង្ឃឹមផ្ទុះខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្តបានបង្ហាញខ្លួនក្នុងការផលិតបទចម្រៀងថ្មីពីរបទរបស់ខ្លួន ចាប់ពីព្រឹកថ្ងៃទី២២ ខែមីនា នៅទីតាំងថតនាតំបន់ភ្នំបាសិតខេត្តកណ្តាល។ បទចម្រៀងថ្មីនេះត្រូវបានផលិតករលើកឡើងថា មានក្តីរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយចេញលក់នៅលើទីផ្សារ ។

បទចម្រៀងប្រភេទញាក់កន្ត្រាក់អារម្មណ៍ពីរបទចុងក្រោយរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចប់ការថតហើយកាលពីរាត្រីថ្ងៃទី២២ ខែមីនា បន្ទាប់ពីការផលិតបទចម្រៀងប្រពៃណីជាច្រើនបទរបស់តារាចម្រៀងរូបនេះ ត្រូវបានធ្វើកាលពីកន្លងទៅ។ បទចម្រៀងចុងក្រោយពីរបទគឺបទ «រាំតាមពូ» និងបទ «ម៉េចដែរ» ត្រូវបានផលិតករលើកឡើងថា ជាបទចម្រៀងដែលផលិតកម្មសម្រិតសម្រាំងនិងរំពឹងថា នឹងអាចលេចចេញការគាំទ្រខ្លាំងនៅពេលចេញលក់នៅលើទីផ្សារ។

ផលិតករដែលដឹកនាំការផលិតបទចម្រៀងនេះបញ្ជាក់ដែរថា ឆ្នាំនេះតារាចម្រៀង ខេមរៈ សិរីមន្តមានបទចម្រៀងជាច្រើនបទក្នុងនោះ ក៏មានបទចម្រៀងមួយវ៉ុលផ្តាច់មុខផងដែរ។ ប្រភពថា បទចម្រៀងថតចុងក្រោយនេះ គឺមានការសម្រិតសម្រាំងទាំងបទភ្លេង ទំនុកច្រៀង និងទេសភាព នៃការផលិត ហើយទីតាំងដែលក្រុមការងារផលិតចុះមកផ្តិតយករូបភាពនៅទីនេះ ព្រោះតែជាទីតាំងដែលស្រស់ស្អាតតាមបែបលក្ខណៈស្រុកស្រែ។

ផលិតករលើកឡើងដែរថា ផលិតករកំពុងតែខិតខំផលិត និងធ្វើយ៉ាងណាឲ្យបទចម្រៀងនេះចេញលក់នៅលើទីផ្សារទាន់ពេលវេលា និងអាចធ្វើឲ្យទស្សនិកជនកាន់តែមានជម្រើសច្រើនក្នុងការកម្សាន្តសប្បាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕ វឌ្ឍនា

...

khamerak (3) khamerak (5) khamerak (4) khamerak (9) khamerak (6) khamerak (8) khamerak (7) khamerak (2) khamerak (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print