ប្រើធម៌ក្តៅបង្ក្រាបរថយន្តដឹកមេជ្រូកដុះស្លែពីប្រទេសវៀតណាមរបស់ឈ្មួញ យឹម ធួក

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានបង្ក្រាបរថយន្តដឹកមេជ្រូកដុះស្លែពីប្រទេសវៀតណាម របស់អាជ្ញាធខេត្តតាកែវបានមួយគ្រឿង និងមេជ្រូកដែលប្រទេសវៀតណាមមិនបរិភោគបានចំនួន១២ ក្បាល ។

ហេតុការណ៍ចុះបង្ក្រាបបានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅលើផ្លូវរៀងក្រុងដូនកែវ ភូមិប្រហូត សង្កាត់រកាក្រៅ ខណ្ឌដូនកែវ ខេត្តតាកេវ ។

ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ការនាំមេជ្រូកពីប្រទេសវៀតណាមតាមច្រកកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ ដោយមេឈ្មួញឈ្មោះ យឹម ធួក កូនប្រុសបង្កើតលោក យឹម សំអាត មេឃុំអង្កាញ់ ហើយការនាំជ្រូកចូលនេះរាប់ឆ្នាំមកហើយ ដោយមានអាជ្ញាធរខេត្ត ជាអ្នកកាងពីក្រោយ ។

ប្រភពច្បាស់ការបានឲ្យដឹងថា មេឈ្មួញនាំជ្រូកពីប្រទេសវៀតណាម បានបង់ប្រាក់មួយឆ្នាំចំនួន ៥៥ លានរៀល ដើម្បីចាត់ចែងទៅតាមមន្ត្រីជំនាញពាក់ព័ន្ធ ។

បច្ចុប្បន្នការបង្ក្រាបការនាំចូលមេជ្រូកខាងលើ កំពុងតែមានការអន្តរាគមន៍ខ្វាត់ខ្វែង ឲ្យមានការសម្របសម្រួលដើម្បីដោះលែង ។

ជុំវិញករណីខាងលើលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តតាកែវ បានឲ្យដឹងថា ពិតជាមានការបង្ក្រាបការនាំជ្រូកចូលពីវៀតណាមពិតមែន ហើយខាងកម្លាំងជំនាញកំពុងតែស្រាវជ្រាវ និងពិនិត្យទៅលើជ្រូកទាំងនោះថា មានផ្ទុកមេរោគដែរ ឬអត់។

លោកបានបន្តទៀតថា បើទោះជាយ៉ាងណាក៏ដោយ ការនាំមេជ្រូកចូលពីប្រទេសវៀតណាម មិនមានច្បាប់អនុញ្ញាត់ទេ ហើយលោក នឹងបង្ក្រាបថែមទៀត ៕ ភ្នំដា

...

takeo (1) takeo (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print