ភ្នំពេញ៖ ឃឿនសួនច្បារ និងបង្គោលដែកដាក់បាំងរ៉ូមនេទឹករបស់រដ្ឋ ត្រូវបានខូចខាត ខណៈដែលបុរសម្នាក់បានបើក រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ បើកគេចរទេះអេតចាយ បួងចង្កូតទៅបុកពេញទឹហឹងនៅវេលាមោម៉ោង១១យប់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចស្ថានីយសាំង MPL លេខ១៦១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបរបានបើកបរតាមបណ្តោយផ្លូវលេខ ១៦១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចមុខការ៉ាស់សាំង MPL គាត់បានបើករថយន្តគេចនឹងរទេះអេតចាយ ដែលកំពុងអូស ពីមុខរថយន្តរបស់គាត់ ហើយក៏បួងចង្កូតជ្រុលឡើងទៅបុកនឹងឃឿនសួនច្បារ និងបង្គោលដែកដាក់បាំងរ៉ូមនេទឹករបស់រដ្ឋ បណ្ដាលឲ្យខូចខាត តែគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌ៧មករាបានប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕ ស រស្មី