ភ្នំពេញ ៖ ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសន្តិសុខវាយអោយរងរបួសធ្ងន់ទើបប្រគល់អោយទៅសមត្ថកិច្ចបន្ទប់ពីពួកគេឡើងទៅវិឡាមួយកន្លែងដែលទើបតែសង់ថ្មីក្នុងបំណងលួចយកទ្រព្យសម្បត្តិ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥នាទីបភ្លឺថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្ទះវីឡាទើបសាងសង់ថ្មី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមានឈ្មោះ លីម សល់ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនិងមាន ស្រុកកំណើត ភូមិអារក្ស ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុសន្តិសុខដែលយាមនៅក្នុងសំណង់ផ្ទះវីឡាទើបសាងសង់ថ្មីនោះបានឮសំឡេងដូចជាមានគេឡើងលើផ្ទះពេលនោះរូបគាត់បានងើបពីកន្លែងសំរាកឡើងទៅខាងលើក៍ប្រទះឃើញជនសង្ស័យពីរនាក់កំពង់តែដើរចុះដើរឡើងក្នុងបំណងលួចយកទ្រព្យសម្បត្តិពេលនោះសន្តិសុខបានស្រែកសួរនាំស្រាប់តែជនសង្ស័យទាំងពីរនាក់នោះបានព្រួតវៃគ្នាវាយសន្តិសុខម្នាក់នោះពេលនោះក្រុមសន្តិសុខក៍នាំគ្នាឡើងមកជួយវាយជនសង្ស័យវិញ។ពេលនោះជនសង្ស័យម្នាក់ក្នុងចំណោម២នាក់នោះបានរត់គេចខ្លួនបាត់ស្រមោលនៅសល់តែបក្ខពួកម្នាក់រត់មិនរួចក៍ត្រូវក្រុមសន្តិសុខព្រួតវាយឡើងទ្រោមខ្លួននិងរងរបួសបែកក្បាល។ចំណែកសន្តិសុខម្នាក់ទៀតក៍រងរបួសធ្ងន់ដែរត្រូវបានគេជួយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យខ្មែរសូវៀតផងដែរ។
ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីព្យាបាលនិងបញ្ជូនបន្តយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ៕ តុង សីហា