ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ពុករលួយ

ចែករំលែក៖

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់អះអាងថា លោក លី សុភា ក្នុងនាមប្រធានមន្ទីរបានប្រព្រឹត្តអំពើពុករលួយ និងមានរឿងអាស្រូវជា ហូរហែ។ អំពើពុករលួយដោយមានការឃុបឃិតជាមួយប្រធានការិយាល័យហិរញ្ញវត្ថុ ពិជ ពន់វិចិត្រ ដែលមានទំហំមិនតិចជាង១ពាន់លានរៀលចាប់ពីឆ្នាំ២០១៣ដល់ ឆ្នាំ២០១៦ ។

កាលពីឆ្នាំ២០១៣លោកប្រធានមន្ទីរ លី សុភា និងប្រធានការិយាល័យហិរញ្ញវត្ថុបានឃុបឃិតគ្នាដោយបានកិបកេងថវិកាជាច្រើននៅតាមបណ្តាជំពូកផ្សេងៗដែល មានប្រាក់សម្រាប់ទិញសម្ភារ និងបរិក្ខារបច្ចេកទេស ក៏ដូចជាប្រាក់ គ្រឿងសង្ហារិមជា ដើម។ ក្រៅពីនោះក៏មានការកិបកេងប្រាក់សម្រាប់កសាងអគារចំនួន៤បន្ទប់ និងធ្វើ ដំបូលពិតានក៏ដូចជាការចាក់ដីដែលការចំណាយទាំងនោះត្រូវគេអះអាងថា លោក លី សុភា និងសហការីកេងចំណេញច្រើនជាងពាក់កណ្តាល។ ជំពូក៦២ ត្រូវចំណាយទឹក ប្រាក់៦០លានរៀល ប៉ុន្តែជាក់ស្តែងគេចំណាយប្រហែល២០លានរៀលប៉ុណ្ណោះ។ និយាយរួមថវិកាជាតិដែលទម្លាក់ជូនមន្ទីរការងារត្រូវលោក លី សុភា និងបក្ខពួកមួយក្តាប់តូចលេបត្របាក់យ៉ាងហោចណាស់៤០ភាគរយ។ ការបំប៉ោងតួលេខចំណាយ និងបេសកកម្មក៏ជាមូលហេតុមួយនៅក្នុងចំណោមអំពើពុករលួយនៃការកិបកេងថវិកាជាតិនោះដែរ ។

អំពើពុករលួយនៅមន្ទីរការងារតាំងពីឆ្នាំ២០១៣ជាប់ចំហាយដល់ឆ្នាំ២០១៧ មិនទាន់ត្រូវបានលុបបំបាត់នៅឡើយ។ រយៈពេលប៉ុន្មានឆ្នាំនេះកម្រិតនៃការប្រព្រឹត្ត អំពើពុករលួយរបស់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ មានទំហំធំធេងដែលមិនគួរបើក្រសួងក៏ដូចជាមន្ត្រីអធិការកិច្ចផ្សេងៗមើលរំលងនោះឡើយ។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យមើលផង។ ក្រុមមន្ត្រីនៃ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់រំពឹងថា លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនបណ្តោយឲ្យអំពើពុករលួយនៅក្នុងអង្គភាពមួយនេះបន្តរីករាយដាលទៀតទេ។ ជាពិសេសត្រូវស៊ើបអង្កេតមើលរឿង រ៉ាវនៅគ្រាកន្លងមកនោះផង ៕

...

d34tr

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print