ចិនបង្ហាញក្តីបារម្ភក្រោយពេលជប៉ុនដាក់ឲ្យប្រើប្រាស់នាវាពិឃាតដ៏ទំនើប

ចែករំលែក៖

នៅពេលនេះគេអាចនិយាយបានថា ចិនមិនហ៊ានប៉ះពាល់ដល់ប្រទេសជប៉ុននោះឡើយ ក្នុងវិវាទដែនសមុទ្រចិនភាគ ខាងកើត ក្រោយពេលដែលជប៉ុនបានបង្ហាញ ខ្លួនសាជាថ្មីជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់ ពិសេសគឺកម្លាំងទាហាន ជើងទឹក ដែលមានកម្លាំងខ្លាំងក្លាដូចកាលពីសង្គ្រាមលោក ដែលជប៉ុនធ្វើជាម្ចាស់នៃសមុទ្រទាំងអស់នៅក្នុងតំបន់។

សកម្មភាពនេះកើតឡើង ក្នុងពេលដែលជប៉ុនបានដាក់ឲ្យប្រើប្រាស់នាវាពិឃាតថ្មីរបស់ខ្លួនឈ្មោះ Kaga តម្លៃ១ពាន់លាន ដុល្លារ សហរដ្ឋអាមេរិកបានចូលបម្រើ ការងារ ជាមួយកងកម្លាំងស្វ័យការពារជប៉ុន ហើយ។ នាវាពិឃាតប្រវែង ២៤៨ម៉ែត្រ នេះ អាចផ្ទុកយន្តហោះបាន២៨គ្រឿង ក្នុង នោះក៏មានឧទ្ធម្ភាគចក្រផងដែរ ហើយមុខងារសំខាន់របស់នាវានេះ គឺអាចស្វែងរកនាវាមុជទឹករបស់ចិនបានថែមទៀតផង។

បើតាមអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន គឺលោក Takayuki Kobayashi បានប្រាប់ សារព័ត៌មានរ៉យទ័រ ថា «ចិនកំពុងព្យាយាម ផ្លាស់ប្តូរ នៅសមុទ្រចិនខាងត្បូង ជាមួយ នឹងមូលដ្ឋានផ្សេងៗ និងតាមរយៈសកម្មភាព ដែលគាបសង្កត់ ដល់ស្ថានការណ៍បច្ចុប្បន្ន ដែលនាំឲ្យមានការកើនឡើង នៃការព្រួយ បាម្ភផ្នែកសន្តិសុខ ក្នុងចំណោមសហគមន៍ អន្តរជាតិ»។

បើតាមកាសែត Shinbun បានផ្សាយថា នាវាពិឃាត kaga គឺបង្កើតទីតាំងរបស់ខ្លួន នៅទីក្រុង កំពង់ផែ Kure ភាគខាងលិច ប្រទេសជប៉ុន ដែលអាចផ្ទុកឧទ្ធម្ភាគចក្រ បានយ៉ាងហោចណាស់ ១៤គ្រឿង ហើយ ឧទ្ធម្ភាគចក្រទាំងនោះ គឺមានតួនាទីសំខាន់ ក្នុងការស្វែងរកនាវាមុជទឹករបស់ចិន៕

Members of the JMSDF attend a handover ceremony for the JMSDF latest helicopter carrier DDH-184 Kaga by Japan Marine United Corporation in Yokohama

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print