លោកMarc Wilmotsត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកូដឌីវ័រដើម្បីជំនួសតំណែងរបស់លោក Michel Dussuyer ។
គ្រូបង្វឹកវ័យ៤៨ឆ្នាំ Wilmots ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិបែលហ្សុិកពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ហើយថែមទាំងបានដឹកនាំក្រុមបែលហ្សុិកទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រេស៊ីលផងដែរ។ ប៉ុន្តែគាត់ត្រូវ បានបណ្តេញចេញពីតំណែងក្រោយក្រុមជម្រើសជាតិបែលហ្សុិកប្រកួតចាញ់វេលដោយលទ្ធផល 3-1 ក្នុងកម្មវិធីយូរ៉ូវគ្គ៨ ក្រុមចុងក្រោយ ។
ចំណែកគ្រូបង្វឹកសញ្ជាតិបារាំងលោក Michel Dussuyer បានលាឈប់ពីក្រុម ជម្រើសជាតិកូដឌីវ័រក្រោយក្រុមរបស់គាត់ធ្លាក់ចេញពីពានរង្វាន់ទ្វីបអាហ្រ្វិកឆ្នាំ ២០១៧ក្នុងវគ្គចែកពូល ។
លោកWilmotsនឹងពុំទាន់ដឹកនាំក្រុម ជម្រើសជាតិកូដឌីវ័រភា្លមៗពេលក្រុមកូដឌីវ័រប៉ះនឹងរុស្សុី និងសេណេហ្គាល់ ដោយគ្រូ បង្វឹកបណ្តោះអាសន្ន Ibrahim Kamara ជាអ្នកទទួលបន្ទុកលើការប្រកួតមិត្តភាពទាំង២ប្រកួតនោះ ៕ ដេវីត