អគ្គស្នងការប៉ូលិសថៃលោកSomyot Poompanmuang កាលពីថ្ងៃទី២០ ខែ សីហាបានបញ្ជាក់ថា មានមនុស្សយ៉ាង តិច១០នាក់នៅពីក្រោយការវាយប្រហារ គ្រាប់បែកក្នុងព្រះវិហាអ៊ីរ៉ាវ៉ានក្នុងក្រុង បាងកកបានសម្លាប់មុស្សជាង២០ និង ជាង១២០នាក់រងរបួស។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានលោក Somyot បញ្ជាក់ថា ហេតុការណ៍វាយប្រហារខាងលើធ្វើឡើងដោយមានបណ្ដាញហើយប្រាកដជាមានអ្នកចូលរួមយ៉ាងតិច១០នាក់ ។
លោកបញ្ជាក់ទៀតថា ជនសង្ស័យ វាយប្រហារគ្រាប់បែកខាងលើមិនអាចធ្វើសកម្មភាពតែម្នាក់ឯងនោះឡើយ ដោយមានការជួយពីក្រោយជាច្រើន នាក់ដោយមានអ្នកខ្លះមើលផ្លូវនិងអ្នកខ្លះត្រៀមបញ្ជាគ្រាប់ពីចម្ងាយក្នុងពេល ដែលដៃគូដាក់ចុះហើយនោះ ។ ជនបង្ក ហេតុក៏ដឹងផ្លូវច្បាស់ក្នុងការចាកចេញ មុនពេលប៉ូលិសមកដល់ ។
ការប្រកាសខាងលើធ្វើឡើងក្រោយ ពេលក្រុមសន្ដិសុខថៃបានជំរុញសកម្ម ភាពរុករកជនល្មើសវាយប្រហារគ្រាប់ បែក ។ ពេលនេះប៉ូលិសថៃក៏បានចេញ និវាទក្រហមតាមចាប់ខ្លួនជនសង្ស័យ។ កន្លងមកប៉ូលិសថៃបញ្ជាក់ថាមានជនសង្ស័យ៣នាក់នៅក្នុងហេតុការណ៍វាយ ប្រហារក្នុងនោះមានជនបរទេសម្នាក់ផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី