ជាងផ្សារដែកម្នាក់ ឆ្លងចរន្តអគ្គិសនីពីម៉ូទ័របុកបណ្តាលឲ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជាងផ្សារដែកម្នាក់ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកល្វាឯមបានមួយសន្ទុះ ។

ករណីនេះ បានកើតឡើង នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះឈ្មោះ ឌួង សំអុន  ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វសឯម ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក ហាច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរជាងផ្សារដែក ។

សាក្សីបាននិយាយឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះកំពុងផ្សារដែក ក៏បណ្តាលឲ្យឆ្លងភ្លើងពី ម៉ូទ័របុកបណ្តាលឲ្យឆក់ជនរងគ្រោះជារងរបួសធ្ងន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម ពេល ទៅដល់មន្ទីរពេទ្យមួយសន្ទុះក្រោយមកជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ៕ ស្អាងជ័យ

...

231dbabe-0221-48b4-a618-ccc29fb99395 938bf049-cec5-4558-bbd5-094f950cf8e5 57047080-0737-4819-9de9-b8cae8ff40e6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print