ខេត្តត្បូងឃ្មុំ ៖ ស្រ្តីសង្ស័យជាចោរដើរកាត់ខ្សែរក ម្នាក់បានធ្វើរសកម្មភាពយកកន្រ្តៃកាត់ខ្សែរ ក កូនក្មេងក្នុងពេលចង្អៀតមនុស្សម្នាដើរលេងបុណ្បកាន់អង្គ តែចង្រៃវាស៊យបងប្អូនជនរងគ្រោះក្រឡេកឃើញទាន់ឆោឡោចាប់បាននិងស្វាគមន៍បោចសក់ថែមម្នាក់១កំភ្លៀង២កំភ្លៀងទើបប្រគល់ឲ្យសម្មត្ថកិច្ច។
ហេតុការការនេះកើតឡើងកាលវេលាម៉ោង ៧ៈ៣០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅក្នុងកម្មពិធីបុណ្យកាន់អង្គ ក្នុងវត្តវិហារលួង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្សយ័ ឈ្មោះ នួន សំអាត ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជយ័ ក្រុងភ្នំពេញ បានមកធ្វើរសកម្មភាពលួចកាត់ខ្សែក ក្មេងស្រី ឈ្មោះ ហាន សុផានលីហ្សា អាយុ ១ឆ្នាំ ៣ខែ(ខ្សែកផ្លាកទីនទំងន់ ២,៥ជី )ក្នុងកម្មពិធីបុណ្យកាន់អង្គ ខាងលើហើយត្រូវឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ ស៊ុយ ប៊ុនហាន អាយុ៤៧ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួងនិងសាច់ញាតិឃើញទាន់ក៏ចាប់ប្រគល់មកសម្មត្ថកិច្ចនគរបាលចាត់ការបន្ត។
លោកអធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នចោរស្រីជំនាញតែភ្លាត់ខាងលើរួមនិងវត្ថុតាងត្រូវបានសម្មត្ថកិច្ចនគរបាលជំនាញក្រុងសួងកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ វណ្ណះ