ពីរនាក់ម្តាយកូនត្រឡប់មកពីយកកាតគ្រីម៉ូតូនៅព្រែកលៀបត្រូវចោរឆក់កាបូបអស់លុយជិត២លាន់រៀល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីពីរនាក់ម្តាយនិងកូនជិះម៉ូតូមកពីយកកាតគ្រីម៉ូតូនៅព្រែកលៀបហើយជិះម៉ូតូបំណងទៅផ្ទះនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលវិញ ស្រាប់តែជិះម៉ូតូមកដល់ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូZoomerX មិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបដែលគាត់បានដាក់ជាប់ចង្កេះហើយបានសម្រេចដែលលុយនៅក្នុងកាបូបនោះមានចំនួន២លាន់រៀលកាតគ្រីម៉ូតូ អត្តសញាណប័ណ្ណ សៀវភៅបង់ប្រាក់ធនាគារផងដែរ។

ករណីនេះភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អ៊ុក សុផល អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមការៀបរាប់របស់ស្ត្រីខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរដោយជិះម៉ូតូម៉ាកZoomerX ជាមួយកូនស្រីដោយកូនជាអ្នកឌុបមកពីយកកាតគ្រីម៉ូតូនៅឯព្រែកៀប ខណ្ឌជ្រោយចង្វា លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាកZoomerX មិនចាំស្លាកលេខ បានធ្វើសកម្មភាពច្របាច់គន្លឹសកាបូបគាត់ពីចង្កេះហើយពេលនោះគាត់បានប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែដោយខ្លាចដួលម៉ូតូគ្រោះថ្នាក់ខ្លាំងទើបជនសង្ស័យយកបានសម្រេចតែម្តង ហើយលុយនៅក្នុងកាបូបនោះមានចំនួន១៩០០០០០រៀល និងលុយខាងក្រៅចំនួន៦០០០០រៀលទៀត រួមទាំងកាតគ្រីម៉ូតូអត្តសញ្ញាណប័ណ្ណ និងសៀវភៅបង់ប្រាក់ធនាគារផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទាំងសោកស្តាយ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print