ខេត្តកំពង់ចាម ៖ យុវជនម្នាក់បានស្លាប់ភ្លាមមួយរំពេច និងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូទៅបុកគូទរថយន្ត ពីក្រោយមួយទំហឹង នៅលើស្ពានគីហ្សូណាហើយក៏ជាការស្លាប់លើកទី២ដែរនៅក្នុងខែនេះបន្ទាប់ស្រ្តីម្នាក់បានស្លាប់ដោយជិះម៉ូតូទៅបុក ឃឿនស្ពានស្រដៀងគ្នានៅទីនេះ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៤និង៤០នាទី រំលងអាត្រាតឈានចូលថ្ងៃទី២៧ មីនា ២០១៧នៅលើស្ពានគីហ្សូណា ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី សាម យូសេង អធិការរងនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ម៉ាកSMX ពណ៌ក្រហម គ្មានស្លាកលេខ យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ពាក់កណ្តាលស្ពាន ក៍បុករថយន្តពីក្រោយពេញទំុហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ចក់ និត ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់លាភ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចំណែកឯរថយន្ត ធន់ធំមិនដឹងម៉ាក់អ្វីទេ ក៍បើកគេចបាត់ដោយសុវត្ថភាព មិនរំខានដល់នគរបាលឡើយ ។
ករណីនេះក្រោយកើតហេតុសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅរថយន្តមន្ទីរពេទ្យ ដឹកទៅតំកល់ក្នុងសាល រងចាំអាណាព្យា បាលមកទទួល យកទៅបុណ្យតាមប្រពៃណី ៕ វណ្ណះ















