អ្នកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំងសុំទោសជាសាធារណៈនៅស្នាក់ការបក្សខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំងបានសារភាពកំហុស និងបានសុំទោសជាសារធារណៈក្នុងកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅកាលពីថ្ងៃទី ២៥ ខែ មីនឯឆ្នាំ ២០១៧ នៅមន្ទីរបក្សខណ្ឌព្រែកព្នៅ ខណៈដែលរៀបចំពិធីជួបសំណេះសំណាលក្រុមប្រឹក្សាបក្សខណ្ឌ ។

លោកស្រីឌី សារៀមអតិតចៅសង្កាត់ពន្សាំងបានផ្សព្វផ្សាយ និងបំភ្លៃព័ត៌មានមិនពិតដល់មហាជន ដោយបានចោទប្រកាន់ទៅលើលោកសុខ សម្បត្តិអភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌនៅព្រឹែកថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណះបក្សខណ្ឌព្រែកព្នៅបានរៀបចំកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋានខណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌ និងមានសមាជិក សមាជិការក្រុមការងារចុះជួយសង្កាត់ ខណ្ឌចូលរួមចំនួន២១៤នាក់ ។

ខ្លឹមសារនិងលទ្ធផលកិច្ចប្រជុំមានដូចខាងក្រោម៖

១/ ពិនិត្យគម្រោងចំណាយថវិការបស់សង្កាត់ ទាំង ៥ឆ្ពោះទៅកាន់ការបោះឆ្នោតសង្កាត់ នាពេលខាងមុខ។
២/ ការរាយការណ៍របស់សង្កាត់ទាំង៥ ចំពោះបទពិសោធន៏ដែលបានអនុវត្តជោគជ័យនា អណត្តិកន្លងមក និងទិសដៅអនុវត្តបន្តចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតសង្កាត់ ដើម្បីទទួលជោគជ័យបន្ត។
៣/ ដំណោះស្រាយនិងសំណូមរបស់សង្កាត់ ទាំង៥។
៤/ ពង្រឹងស្មារតីបេក្ខភាពក្រុមប្រឹក្សាអោយយកចិត្តទុកដាក់ធ្វើសកម្មភាពដើម្បីទាក់ទាញសន្តានចិត្តប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណៈ១។

ក្នុងកិច្ចប្រជុំនេះដែរលោកស្រីឌី សារៀម បានឡើងមានមតិសារភាពអំពីការខុសឆ្គងកន្លងមកដែលគាត់បាននិយាយផ្សព្វផ្សាយតាមសាពត៌មានបំភ្លៃនូវពត៌មានមិនពិតចោទ ប្រកាន់ទៅលើលោកសុខ សម្បត្តិ ភិបាលខណ្ឌដោយចោទថាលោក ស៊កលុយដល់់ាអ្្នកស្រីចំនួន២ម៉ឺនដល្លាអាមេរិក ជាថ្នូរនិងការដោះដូរជាមួយនិងដីជាង១០០ហិចតា ហើយបានសុំទោសជាសាធារណៈនៅក្នុងអង្គប្រជុំ ដោយគាត់បានលើកឡើងអ្វីដែលគាត់បានធ្វើជ្រុលនេះដោយសាភាពល្ងិតល្ងង់របស់គាត់ដែលខ្វះការគិតពិចារណារ និងបានប្តេជ្ញាថ្ងៃក្រោយមិនឲ្យកើតមានរឿងដូច្នេះទៀតទេ និងបានបន្តរិតចំណង សាមគ្គីភាពផ្ទៃក្នុងជាមួយបេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ដើម្បីដណ្តើមជោគជ័យ ជូនគណបក្សនាពេលបោះឆ្នោតសង្កាត់ខាងមុខ៕ ព្រែកជ័យ

...

theoun (3) theoun (2) theoun (4) theoun (6) theoun (5) theoun (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print