ខេត្តបាត់ដំបង៖ បន្ទាប់ពីប្រមូលផលស្រូវ នារដូវរំហើយ កសិករប្រមាណ៥០ភាគរយ ដែលរស់នៅជាយៗ ក្រុងបាត់ដំបងបាននាំគ្នាដាំបន្លែ និងជីគ្រប់ប្រភេទ ដែលអ្នកភូមិចាត់ទុកថា ជាដំណាំវិលជុំ ងាយស្រួលរកទីផ្សារ និងអាចផ្ដល់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឲ្យរស់សមរម្យ បានល្អបង្គួរ និងងាយស្រួលប្រកបអាជីវកម្ម ។
ប្រជាកសិករ លោក ហូ ឡូញ រស់នៅក្នុងភូមិចម្ការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដែលប្រកបមុខរបរដាំបន្លែ និងជីគ្រប់មុខ បានឲ្យដឹងនៅថ្ងៃទី២៨ មីនា នេះថា មុខរបរនេះមានភាពងាយស្រួលប្រកបអាជីវកម្មនិងអាចរកទីផ្សា
លោក ហូ ឡូញ បានបន្ដថា បើទោះជារយៈពេលចុងក្រោយនេះទីផ្សារជី និងបន្លែបានធ្លាក់ចុះបន្តិចមែន ប៉ុន្តែនៅពេលចាប់ផ្ដើមប្រមូលផលគឺមិនអត់ម៉ូយនោះទេ។ ម៉ូយ តែងតែមកទាក់ទង ជាហូរហែរដែរគាត់អាចលក់ចេញជីគ្រប់មុខរាប់រយគីឡូក្រា
អាជីវកម្មដាំដំណាំជីគ្រប់ប្រភេទនេះអាចរកចំណូលជាមធ្យមចាប់ពី៥ម៉ឺនរៀ
ដោយឡែក កសិករវ័យ៦០ឆ្នាំ លោក ឈុន ឆាន់ បានឲ្យដឹងថា អ្នកភូមិរបស់គាត់ភាគច្រើននិយមដាំដំណាំនេះដោយសារងាយដាំដុះ និងងាយរកទីផ្សារ បើទោះជាតម្លៃទីផ្សារមិនសូវទៀងទាត់ក្ដីក៏អ្នកទិញត្រូវការរាល់ថ្ងៃដែរ មិនដូចដំណាំដំឡូងមី ឬពោតនោះទេ ហើយអ្នកភូមិ បានចាប់ផ្ដើមដាំដំណាំវិលជុំនេះក្រោយពីប្រមូលផលស្រូវ។
លោកថា ការដាំដំណាំជី និងបន្លែកំប៉ិកកំប៉ុកនេះ គឺលំបាកតែពេលភ្ជួរដី និងលើករងដំបូងប៉ុណ្ណោះនៅពេលដំណាំចាប់ផ្ដើមលូតលាស់គឺកសិកររង់ចាំតែប្រមូលផលលក់តែប៉ុ
លោកបានបញ្ជាក់ថា ការដាំដំណាំនៅពេលបច្ចុប្បន្នកសិករហាក់មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះប្រើគោយន្តភ្ជួរ និងប្រើម៉ាស៊ីនស្រោចស្រព ដែលខុសពី១០ឆ្នាំមុន ដែលកសិករប្រើកម្លាំងបាយកាប់គាស់ និងរែកទឹកស្រោចដំណាំ។
លោកបន្ដថា តម្លៃជីក្រហម បច្ចុប្បន្នធ្លាក់ពី២ពាន់រៀលក្នុងមួយគីឡូក្រាម មកត្រឹមមួយពាន់រៀលក្នុងមួយគីឡូ













