ស្រឡាញ់អូនដល់ឆ្អឹងទ្រាំលែងបានកាន់ដាវសាមូរ៉ៃគំរាមដល់ថ្នាក់រៀនព្រោះតែអូនឆ្លើយថាទេ

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្សវិទ្យាល័យជម្ពូវ័នម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនក្រោយទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ថាយុវសិស្សខាងលើបានតាមសុំស្នេហ៍ ក្មួយស្រីរបស់គាត់ជាយូរមកហើយតែក្មួយស្រីមិនព្រមធ្វើឲ្យយុវជនរូបនេះខឹងក៏យកដាវសាមូរ៉ៃតាមគំរាមសម្លាប់យុវតីខាងលើដល់ថ្នាក់រៀន ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិត នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា យុវសិស្សដែល លង់នឹងស្នេហារហូតគិតខ្លីយកដាវសាមូរ៉ៃតាមខ្លួនទៅគំរាមសម្លាប់យុវតីដែលខ្លួនស្រឡាញ់មិនបាននោះឈ្មោះ ភី លីដា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យា ល័យជម្ពូវ័ន រស់នៅភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែក យុវតីរងគ្រោះដែលរងការគំរាមពីយុវជននេះរស់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រៀននៅ វិទ្យាល័យជាមួយយុវជនខាងលើ។

តាមប្រភពព័ត៌មានពីម្តាយមីងយុវតីរងគ្រោះបានឲ្យដឹងថា យុវជនខាងលើតែងតែមកលែបខាយចាយសម្តីទៅលើក្មួយស្រីរបស់គាត់ និងសុំស្នេហ៍នាងអស់រយៈពេលជាយូរមកហើយតែនាងមិនព្រម។ ដោយសារតែការបដិសេធរបស់ក្មួយស្រីបែបនេះធ្វើឲ្យយវជនខាងលើជិះម៉ូតូតាម និងសុំស្នេហ៍នាងជារៀងរាល់ថ្ងៃ។ នៅថ្ងៃមួយខណៈក្មួយស្រីរបស់គាត់ជិះម៉ូតូឌុបគ្នាជាមួយបងប្អូនស្រីជីដូនមួយទៅសាលាស្រាប់តែជនសង្ស័យជិះម៉ូតូតាមសុំស្នេហ៍នាងទៀតតែនាងនៅតែមិនព្រម ធ្វើឲ្យយុវជនឈាមរាវរូបនេះខឹងចិត្តយ៉ាងខ្លាំងក៏ និយាយគំរាមថា បើគេតាមសុំស្នេហ៍នាង មិនបានទេរូបគេនឹងតាមសម្លាប់ចោលចាំ សម្លាប់ខ្លួនឯងតាមក្រោយតែយុវតីរងគ្រោះ មិនហ៊ានប្រាប់អ្នកណានោះទេ ។

ស្ត្រីជាម្តាយមីងបន្តថា លុះមកដល់ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ទើបបងប្អូនស្រីជីដូនមួយរបស់យុវតីរងគ្រោះយកពាក្យ សម្តីយុវជនសង្ស័យខាងលើទៅប្រាប់ម្តាយ ខ្លួនហើយដោយឮដូច្នេះគាត់ជាម្តាយមីងក៏ទៅប្តឹងនាយកសាលានិងសមត្ថកិច្ចដើម្បីឆែកឆេរយុវជនសង្ស័យខាងលើ។ ខណៈឆែកឆេរក្នុងកាតាបដាក់សៀវភៅស្រាប់តែរកឃើញកូនដាវសាមូរ៉ៃមួយដើមទើបសមត្ថ កិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
សុខាសែនជ័យ

...

pursenchey (3) pursenchey (2) pursenchey (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print