ព្រលានយន្តហោះមួយនៅលើកោះ Madeira នៃប្រទេសព័រទុយហ្គាល់បាន សម្រេចផ្លាស់ប្តូរឈ្មោះមកដាក់ឈ្មោះ Cristiano Ronaldo ដូចឈ្មោះរបស់ខ្សែ ប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid ដែរ ។
ដោយសារតែទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាកីឡាករបាល់ទាត់ Cristiano Ronaldo ត្រូវបានផ្តល់កិត្តិយសជាច្រើន នៅក្នុងស្រុកកំណើតរបស់ខ្លួន។គាត់បានឈ្នះជើងឯកអង់គ្លេស Premier League អេស្ប៉ាញ La Liga និងជើងឯកChampions League។ មិនត្រឹមតែប៉ុណ្ណោះគាត់ទើបតែជួយព័រទុយហ្គាល់ឈ្នះជើងឯកយូរ៉ូឆ្នាំ ២០១៦នៅក្នុងប្រទេសបារាំង ហើយនឹងឈ្នះរង្វាន់កីឡាករល្អរបស់ពិភពលោកទៀតផង ។
ជោគជ័យទាំងនោះក៏បានលើកមុខ លើកមាត់ប្រទេសព័រទុយហ្គាល់ផងដែរដែលធ្វើឲ្យរដ្ឋាភិបាលកោះ Madeira រកវិធីតប ស្នងដល់ Cristiano Ronaldo ដោយការប្តូរឈ្មោះព្រលានយន្តហោះមកដាក់ថា Cristiano Ronaldo ដើម្បីឲ្យប្រជាជនព័រទុយហ្គាល់ចងចាំវីរបុរសរបស់ពួកគេ ។
គួរបញ្ជាក់ថាកោះ Madeira គឺជាទឹកដី កំណើតរបស់ Ronaldo ហើយនៅទីនោះក៏មានសារមន្ទីររបស់ខ្សែប្រយុទ្ធ Ronaldo មួយផងដែរ។ក្រៅពីអាជីពបាល់ទាត់អតីតកីឡាករ Manchester United មានជំនួញ មួយចំនួននៅប្រទេសព័រទុយហ្គាល់ដូចជាសណ្ឋាគារនៅទីក្រុង Funchal និង Lisbon៕ ដេវីត













