លោក Roberto Mancini បានបង្ហើបថា គាត់ចង់វិលត្រឡប់មកដឹកនាំក្រុមនៅក្នុងតំបន់អឺរ៉ុបវិញហើយក៏មានជម្រើសទៅដឹកនាំក្រុមជម្រើសជាតិអុីតាលីផងដែរ ។
អតីតអ្នកចាត់ការទូទៅក្លិប Manchester Cityនេះមិនទាន់មានក្លិបដឹកនាំនៅឡើយទេចាប់តាំងពីចាកចេញពីក្លិបInter Milan នៅក្នុងខែសីហា ឆ្នាំ២០១៦ ក្រោយជួយក្លិបនេះឈរលេខរៀងទី៤នៅក្របខ័ណ្ឌអុីតាលី Serie A រដូវកាលឆ្នាំ២០១៥-២០១៦ ។
លោក Roberto Mancini ក៏បានបង្ហើប ថា គាត់បានច្រានចោលក្លិបជាច្រើននៅ ក្នុងប្រទេសចិនដើម្បីមានឱកាសដឹកនាំ ក្រុមនៅក្នុងតំបន់អឺរ៉ុប។មិនត្រឹមតែប៉ុណ្ណោះគាត់ក៏មិនបដិសេធចំពោះក្លិបនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League នោះទេ ដោយគាត់ធ្លាប់ឈ្នះជើងឯកកំពូលរបស់ អង់គ្លេសនេះពេលដឹកនាំក្រុម Man City នៅក្នុងឆ្នាំ២០១២ ៕ ដេវីត
...










