អតីតវីរបុរសក្លិបហង្សក្រហមលោក Ronnie Moran ទទួលមរណភាព

ចែករំលែក៖

លោក Ronnie Moran អតីតខ្សែការពារ ក្លិបហង្សក្រហម Liverpool នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier League បាន ទទួលមរណភាពនៅក្នុងវ័យ៨៣ឆ្នាំដោយ រោគាពាធ ។

កាលពីនៅជាកីឡាករ លោក Ronnie Moranបានបង្ហាញខ្លួនឲ្យក្រុម Liverpool ចំនួន៣៧៩ប្រកួតចន្លោះឆ្នាំ១៩៥២ដល់ ឆ្នាំ១៩៦៦។ ក្រោយចូលនិវត្តន៍ក្នុងឆ្នាំ ១៩៩៨ គាត់ក៏បានក្លាយទៅជាបុគ្គលិក បម្រើការនៅក្នុងក្លិបហង្សក្រហមយូរជាងគេបង្អស់ ។

លោក Ronnie Moran បានចំណាយ ពេលរហូតដល់ទៅ៤៩ឆ្នាំជាមួយនឹងក្លិប Liverpool ជាកីឡាករផងនិងគ្រូបង្វឹកផង។ គាត់បានជួយក្លិបនេះឈ្នះជើងឯកសរុប ៤៤ដងដែលអាចចាត់ទុកថា ជាជោគជ័យ ធំបំផុតរបស់ក្លិប ។

ក្រោយដំណឹងមរណភាពនេះលោក Jamie Redknapp, Jamie Carragher, Kenny Dalglish និង Jurgen Klopp សុទ្ធតែបានបង្ហាញនូវក្តីសោកស្តាយបំផុត ៕

...

ronnie (1) ronnie (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print