លោក Danny Blind ត្រូវបណ្តេញចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិហុល្លង់

ចែករំលែក៖

លោកDanny Blind ត្រូវបណ្តេញចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិហុល្លង់ក្រោយដឹកនាំបានរយៈពេល២ឆ្នាំ។

ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិប៊ុលហ្គារីក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ដែលធ្លាប់ជាក្រុមខ្លាំងកាលពីអតីតកាលបាន ធ្លាក់មកឈរលេខរៀងទី៤ក្នុងពូលAមាន៧ពិន្ទុក្នុងចំណោម៥ប្រកួត ។

គ្រូបង្វឹកវ័យ៥៥ឆ្នាំ Danny Blind បាន មកដឹកនាំក្រុមជម្រើសជាតិហុល្លង់ជំនួស តំណែងលោក Guus Hiddink ក្នុងឆ្នាំ ២០១៥ដោយក្រុមរបស់គាត់មិនបានទទួល កៅអីទៅលេងយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំងនោះឡើយ ហើយបច្ចុប្បន្នក្រុម ហុល្លង់អាចនឹងគ្មានកៅអីទៅលេង World Cup ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីប្រសិនបើពួកគេនៅតែបន្តទម្រង់លេងអន់ដដែលនោះ ។

លោក Fred Grim ដែលដឹកនាំក្រុម ជម្រើសជាតិហុល្លង់អាយុក្រោម២១ឆ្នាំនឹងឡើងមកដឹកនាំក្រុមឈុតធំនេះបណ្តោះ អាសន្ន។ រីឯគ្រូបង្វឹកថ្មីសហព័ន្ធបាល់ទាត់ ហុល្លង់នឹងស្វែងរកហើយប្រកាសតែងតាំងនាពេលអនាគតឆាប់ៗ ។

ចំណែកលោក Louis van Gaal អតីត គ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់ និងក្រុម បិសាចក្រហមថាគាត់កំពុងតែជួយស្វែង រកគ្រូបង្វឹកថ្មីមកជំនួសលោក Danny Blind ឲ្យកាន់តែឆាប់តាមដែលអាច ធ្វើទៅបាន។ តែគាត់បានបញ្ជាក់ថា វាមិន អាចជ្រើសរើសគ្រូបង្វឹកបានត្រឹមតែរយៈពេល១សប្តាហ៍នោះទេ ។

បច្ចុប្បន្នក្រុមជម្រើសជាតិហុល្លង់មាន កីឡាករសំខាន់ៗដូចជា៖

អ្នកចាំទី៖ J. Cillessen, M. Vorm, J. Zoet ។

ខ្សែការពារ៖ M. de Ligt, S. de Vrij, W. Hoedt, R. Karsdorp, B. Martins Indi, K. Tete, J. Veltman, N. Viergever។

ខ្សែបម្រើប្រយុទ្ធ៖ D. Blind, D. Klaassen, J. Lens, Q. Promes, A. Robben, W. Sneijder, K. Strootman, J. Toornstra, T. Vilhena, G. Wijnaldum។

ខ្សែប្រយុទ្ធ៖ S. Berghuis, L. de Jong, M. Depay, B. Dost, Robin van Persie ៕ ដេវីត

...

danny (2) danny (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print