កីឡាករ Seamus Colemanខ្សែការពារប្រធានក្រុមរបស់សាធារណរដ្ឋអៀរឡង់បានរងរបួសរហូតដល់បាក់ជើងស្តាំពេលប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពាររបស់ ជម្រើសជាតិវេល Neil Taylor។
ក្រោយការប៉ះទង្គិចនេះខ្សែការពារ សញ្ជាតិវេលក៏ទទួលបានកាតក្រហមតែ ម្ដង។ ទោះបីក្រុមវេលនៅសល់គ្នាត្រឹម១០ក៏ដោយក៏ក្រុមអៀរឡង់មិនអាចធ្វើអ្វីបានឡើយបានត្រឹមស្មើ ០-០ ក្នុងវគ្គជម្រុះ World Cup 2018 នៅពូល D។
ខ្សែការពារស្ដាំរបស់ Everton រូបនេះ ទទួលការវះកាត់នៅក្រុងDublin ប្រទេស កំណើតរបស់ខ្លួនគឺសាធារណរដ្ឋអៀរឡង់ និងអាចអវត្តមានយ៉ាងហោច៦ខែសម្រាប់ Everton និងជម្រើសជាតិ។ លោក Nartin O’Neill គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ បានថ្លែងថាការវះកាត់ទទួលបានជោគជ័យតែកីឡាករColemanបានខកចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលបានកើតឡើងចំពោះ គាត់ ។
Seamus Colemanមិនអាចជួយក្រុម ជម្រើសជាតិពេលប៉ះអូទ្រីសនៅខែមិថុនា និងអាចលេងទល់នឹងហ្ស៊កហ្ស៊ី និងស៊ែប៊ី នាខែកញ្ញាបានឡើយ ៕ ដេវីត














