ថ្ងៃចុងក្រោយនៃអាជីពបាល់ទាត់ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ខ្សែប្រយុទ្ធ Lukas Podolski បានបញ្ចប់ដោយក្តីរីក រាយនិងរំភើបបំផុត ។
អតីតកីឡាកររបស់ក្លិបកាំភ្លើងធំArsenal វ័យ៣១ឆ្នាំរូបនេះបានសម្រេចចិត្តចូល និវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយការប្រកួតមិត្តរវាងអង់គ្លេសនឹងអាល្លឺម៉ង់ ចប់។ អ្វីដែលធ្វើ Lukas Podolski រំភើប ខ្លាំងនោះគឺរូបគេអាចរកបានមួយគ្រាប់ ជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះក្រុម អង់គ្លេស ។
ជាងនេះទៅទៀតអ្នកគាំទ្រអាល្លឺម៉ង់បាន ធ្វើពិធីលាដល់កីឡាករជើងចាស់ Lukas Podolski ដែលធ្វើឲ្យរូបគេរំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក ។
Podolski អតីតកីឡាករក្លិប Bayern Munich និង Arsenal លេងឲ្យជម្រើសជាតិ បាន១៣០ប្រកួត ក្នុងនោះស៊ុតបញ្ចូលទី បាន៤៨គ្រាប់ ធ្លាប់ឈ្នះ World Cup ម្ដង និងរងជើងឯក Euro កាលពីឆ្នាំ២០០៨។ Podolski បច្ចុប្បន្នកំពុងលេងជាមួយក្រុម Galatasaray ហើយនឹងផ្ទេរទៅលេងឲ្យក្លិបនៅជប៉ុននៅរដូវកាលក្រោយ ៕ ដេវីត










